កុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំ ក្នុងរាជធានីភ្នំពេញ ទទួលបានវ៉ាក់សាំង ដូសទី២បានជាង៣១%

2022/04/12 07:37:46 pm        961

ភ្នំពេញ៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTVព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែមេសា នេះថា គិតត្រឹមថ្ងៃទី១១ ខែមេសាម្សិលមិញនេះ ការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ ចំពោះដូសទី១ បានចំនួន៧០,៧៥% រីឯដូសទី២ បានចំនួន៣១,២០%។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា សព្វថ្ងៃទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺមាននៅតាម​មណ្ឌល​សុខភាព ​និងមនី្ទរពេទ្យ​បង្អែកសរុបចំនួន៤២ទីតាំង ​មានក្រុមការងារគ្រូពេទ្យប្រចាំការ ​រងចាំ​ទទួល និងចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី រាប់​បញ្ចូលទាំងកុមារ ​និងយុវវ័យ ទាំងដូស​មូលដ្ឋាន ដូសជំរុញទី៣ និងដូសជំរុញទី៤។ ​ដូចនេះសូម​បងប្អូន​ប្រជាពលរដ្ឋអញ្ជើញ​មកទទួល​វ៉ាក់សាំង​ឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះដែរ អាណាព្យាបាលនាំយកកូនៗអាយុ៣ឆ្នាំ រហូតដល់ក្រោម៥ឆ្នាំ មកទទួល​វ៉ាក់សាំងដូសទី១ និងដូសទី២ប្រភេទស៊ីណូវ៉ាក់ មានគម្លាតរយៈពេល២៨ថ្ងៃ ​នៅមនី្ទរពេទ្យ​កុមារជាតិ បានលើកឡើងស្រដៀងគ្នាថា ​សព្វថ្ងៃជំងឺកូវីដ១៩​ បន្តរីក​រាលដាលយ៉ាងលឿន​ ជាពិសេសបំប្លែងថ្មី​ប្រភេទ​អូមីក្រុង​ ដែលមានការវិវត្តន៍ចុងក្រោយគេនេះ។ ​ការពិតនៅពេលដែលកូនៗរបស់គាត់ ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩នេះ គឺល្អខ្លាំងណាស់ ​ព្រោះបានចូលរួមទប់ស្កាត់ និងការពារ​កុំ​ឲ្យ​រីករាល​ដាលបន្តទៀត។

ទន្ទឹមគ្នានោះដែរ លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានបញ្ជាក់ថា បច្ចុប្បន្ន​ក្រុមការងារគ្រូពេទ្យ ​បានធ្វើការយ៉ាងសកម្ម ក្នុងការផ្តល់វ៉ាក់សាំងជូនដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩។​

ជាពិសេសសូម​អំពាវនាវ​ដល់បង​ប្អូនប្រជាពល​រដ្ឋ​ទាំងអស់ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ​ខាង​មុខនេះ ត្រូវ​ប្រកាន់​ខ្ជាប់ការ​ចូលរួម​អនុវត្តនូវវិធាន​ការ​សុខាភិបាល ​និងវិធានការ ៣ការពារ និង៣កុំ របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រី្ត ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm