អង្គការសុខភាពពិភពលោក៖ ករណីវីរុស Hanta បន្ថែមទៀតអាចនឹងលេចឡើង ប៉ុន្តែហានិភ័យសុខភាពសាធារណៈមានទាប

2026/05/08 06:43:32 pm        138

ប្រធានអង្គការសុខភាពពិភពលោក(WHO) និយាយថា ករណីឆ្លងវីរុស Hanta បន្ថែមទៀត «អាចត្រូវបានរាយការណ៍» ទាក់ទងនឹងនាវាទេសចរណ៍ដែលរងផលប៉ះពាល់ដោយវីរុសនេះ ប៉ុន្តែហានិភ័យចំពោះសុខភាពសាធារណៈមាន «ទាប»។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានថ្លែងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ ដោយចាត់ទុកស្ថានភាពនេះថា «ជាឧប្បត្តិហេតុធ្ងន់ធ្ងរ»។ លោក Tedros បាននិយាយថា ការឆ្លងវីរុស Hanta ចំនួនពីរករណីបន្ថែមទៀតត្រូវបានបញ្ជាក់ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់៨ករណី រួមទាំងករណីសង្ស័យចំនួនបីករណី ហើយមនុស្សបីនាក់បានស្លាប់។

ករណីឆ្លងវីរុស Hanta ភាគច្រើន បណ្តាលមកពីការប៉ះពាល់ជាមួយពពួកសត្វកកេរដែលឆ្លងវីរុស ឬទឹកនោម លាមក និងទឹកមាត់របស់វា។ ការធ្វើតេស្ត បានកំណត់អត្តសញ្ញាណវីរុស Andes ជាប្រភេទជាក់លាក់នៃវីរុស Hanta ក្នុងករណីជាច្រើន។ ការចម្លងពីមនុស្សទៅមនុស្ស ត្រូវបានកត់ត្រាក្នុងឯកសារកាលពីពេលមុននៅអាមេរិកខាងត្បូង។ លោក Tedros និយាយថា រយៈពេលបង្ករោគ វីរុស Andes អាចមានរយៈពេលរហូតដល់៦សប្តាហ៍។ លោកស្រី Maria Van Kerkhove នាយកផ្នែកគ្រប់គ្រងនិងបង្ការជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្ន «ពុំមែនជាការចាប់ផ្តើមនៃជំងឺរាតត្បាត COVID ទេ»។ លោកស្រី បាននិយាយបន្ថែមថា នេះគឺជាការផ្ទុះឡើងវីរុសឆ្លងនៅលើនាវា ហើយមាន «តំបន់កំណត់»។ នាវាទេសចរណ៍នេះ កំពុងធ្វើដំណើរនៅលើមហាសមុទ្រអាត្លង់ទិក។ វាត្រូវបានគេរំពឹងថានឹងទៅដល់កោះ Tenerife ជាកោះមួយក្នុងចំណោមប្រជុំកោះ Canary របស់ប្រទេសអេស្ប៉ាញ នៅថ្ងៃអាទិត្យ។ អង្គការសុខភាពពិភពលោក (WHO) និយាយថា អ្នកជំនាញម្នាក់របស់ខ្លួនបានឡើងលើនាវា ហើយត្រូវបានចូលរួមដោយវេជ្ជបណ្ឌិតពីរនាក់មកពីប្រទេសហូឡង់ និងអ្នកជំនាញម្នាក់ទៀតមកពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺនៅអឺរ៉ុប។


អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm