មន្រ្តីឃុំ/សង្កាត់ ប្ដេជ្ញាខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែលឿនរហ័ស និងមិនស្មុគស្មាញ

2026/05/08 08:00:22 pm        248

ភ្នំពេញ៖ មន្រ្តីរាជការក្នុងសង្កាត់ដង្កោ រាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាម​ជា​មន្ត្រី​រាជ​ការ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់មួយរូប នឹងខិតខំបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយ​បន្តយកចិត្តទុកដាក់ផ្តល់សេវាចាំបាច់តាមតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និង​មិន​ស្មុគស្មាញ ខណៈ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានក្រើនរំលឹក​ដល់​មន្ត្រី​រាជ​ការ​ទាំង​អស់ ជាពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និងប្រជាជនឱ្យបានល្អប្រសើរ។

ក្នុងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គភា​ព​នានាជុំវិញខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យ​បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជា​ពិសេស​បន្ត​យក​ចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ជៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

ឆ្លើយបតនឹងការក្រើនរំលឹករបស់សម្តេចតេជោ លោក ជា សម្បត្តិ ជំនួយការចៅសង្កាត់ដង្កោ រាជធានី​ភ្នំពេញ បានប្រាប់ BTV ថា មន្រ្តីឃុំ/សង្កាត់​ដង្កោ​ទាំង​អស់​គឺ​ប្តេជ្ញា​ចិត្ត​ខិត​ខំ​ផ្ត​ល់​សេវា​ជូន​ប្រជា​ពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព លឿន រហ័ស ដើម្បីសម្រួលដល់​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ។ ជាក់ស្តែង តាមគោលការណ៍ការធ្វើលិខិតបញ្ជាក់ការតភ្ជាប់ចរន្តអគ្គិសនី, លិខិតសំបុត្រ​បញ្ជា​ក់​កំណើត ឬសំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ជាដើម គឺ​ត្រូវ​ការ​ពេល​វេលា៣ថ្ងៃ ប៉ុន្តែ ជាក់ស្តែង លិខិតនេះអាចធ្វើរួចមុនការកំណត់ ដើម្បីអាចឱ្យប្រជាពលរដ្ឋ​យក​ទៅ​ប្រើ​ប្រាស់តាមតម្រូវការចាំបាច់ទាន់ពេលវេលា។

ដោយឡែក ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈនៅសង្កាត់ដង្កោ រាជធានីភ្នំពេញ បាន​កោត​សរសើរ​ថា មន្រ្តីឃុំ/សង្កាត់មានភាពរួសរាយទាក់ទាក់ និងមានសុជីវធម៌ ក្នុងការទំនាក់​ទំនង​ជាមួយអ្នកមកទទួលសេវា ហើយការផ្តល់សេវាគឺល្អ មិនស្មុកស្មាញ និងលឿនរហ័ស។

ទន្ទឹមនឹងការក្រើនរំលឹកឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ បន្តយកចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារ​កិច្ច​បម្រើ​ជាតិ ​និងប្រជាជនឱ្យបានល្អប្រសើរ សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំឭកដល់មន្ត្រីរាជការ ជៀ​សវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិន​មែន​ជា​ចៅ​ហ្វាយ​របស់​ប្រជាជ​ន​នោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជន​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​។ ប្រសាសន៍សម្ដេចតេជោ ក្នុងឱកាសអញ្ជើញជួប​សំណេះសំណាល​ជាមួ​យក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៦នេះ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        484
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        628

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm