ក្លិបអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបទាំងបីកម្រិតលើកដំបូង

2026/05/08 09:13:55 pm        256

ជារដូវកាលដ៏អស្ចារ្យមួយសម្រាប់បាល់ទាត់អង់គ្លេស បន្ទាប់ពីក្លិបមកពី Premier League បីសុទ្ធតែមានមុខនៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់ទាត់ទាំង ៣ កម្រិត។

Arsenal មុនគេបានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌក្លិបកំពូលអឺរ៉ុប UEFA Champions League ដែលពួកគេនឹងត្រូវជួបជាមួយក្រុមការពារតំណែងជើងឯក Paris Saint Germain។

ក្រោយឆ្លងកាត់ការប្រកួតនៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ Aston Villa និង Crystal Palace ក៏បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបពីរផ្សេងទៀតគឺ Europa League និង Conference League។

សម្រាប់ Aston Villa ដែលចាញ់ជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទឹកដី Nottingham Forest ១-០ នោះ បានត្រលប់មកវាយបកយកឈ្នះនៅទឹកដីរបស់ខ្លួន ៤-០ វិញ។

ជ័យជំនះនេះធ្វើឱ្យគ្រូបង្វឹក Unai Emery កក់កៅអីវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបលើកទី ៥ ក្នុងអាជីព។

Aston Villa កំពុងសម្លឹងរកជើងឯកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបក្រោយខកខានឈ្នះពាននានាតាំងពីឆ្នាំ ១៩៩៦ ខណៈពួកគេនឹងត្រូវជួបជាមួយ Freiburg នៅយប់ថ្ងៃពុធទី ២១ ខែឧសភានេះនៅទីក្រុង Istanbul ប្រទេសទួកគី។

ងាកមកក្រុមអង់គ្លេសមួយទៀត Crystal Palace ក៏បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបកម្រិតទីបី Conference League ផងដែរក្រោយយកឈ្នះក្រុមអ៊ុយក្រែន Shakhtar Donetsk សរុបទាំងពីរជើង ៥-២។

ក្រុមរបស់លោក Oliver Glasner នឹងត្រូវជួបជាមួយក្រុមអេស្ប៉ាញ Rayo Vallecano នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី ២៧ ខែឧសភានេះនៅ Red Bull Arena របស់ក្លិបបាល់ទាត់ Leipzig ទឹកដីអាល្លឺម៉ង់៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        100
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm