ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ០២ ខែមីនា បានកើនឡើងដល់ ២.៧២៧ នាក់ ដោយមានអ្នករងរបួស ៨.៤៣៨នាក់។
ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ នារសៀលថ្ងៃព្រហស្បតិ៍ ។ មុននេះបន្តិច ទីភ្នាក់ងារនេះ បាននិយាយថា មនុស្ស ៩នាក់ ត្រូវបានសម្លាប់ ក្នុងកាវាយប្រហារនៅពេលយប់។

ក្រុមហេសបូឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យុទ្ធជនរបស់ខ្លួន បានកំណត់គោលដៅលើរថយន្តយោធាអ៊ីស្រាអែលមួយគ្រឿង នៅក្នុងភូមិឆាម៉ា ជាមួយនឹងការបាញ់រ៉ូកែត។ ក្រុមសកម្មប្រយុទ្ធនេះ ក៏បាននិយាយផងដែរថា ខ្លួនបានវាយប្រហារលើរថក្រោះ Merkava របស់អ៊ីស្រាអែលមួយគ្រឿង នៅ Bint Jbeil ដោយយានដ្រូន ដោយអះអាងថា នេះ គឺជាការវាយប្រហារដោយផ្ទាល់ ហើយក្រោយមកបានបាញ់កាំភ្លើងធំទៅលើអង្គភាពសង្គ្រាមបន្ទាន់។
ការវាយប្រហារគ្នាទៅវិញទៅមកនេះ បានកើតឡើង ទោះបីជាមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ដែលបានចូលជាធរមាន កាលពីខែមុន បន្ទាប់ពីការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនជាច្រើនសប្តាហ៍ ដែលទាក់ទងនឹងភាពតានតឹងក្នុងតំបន់កាន់តែទូលំទូលាយក៏ដោយ៕
