ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា យោធាអាមេរិក បានវាយប្រហារមូលដ្ឋានទ័ពរបស់អ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារប្រឆាំងនឹងនាវាពិឃាតរបស់ខ្លួន ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។
CENTCOM បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា សហរដ្ឋអាមេរិកបានលុបបំបាត់ការគំរាមកំហែងដ៏គ្រោះថ្នាក់ និងកំណត់គោលដៅទៅលើទីតាំងយោធាអ៊ីរ៉ង់ ដែលទទួលខុសត្រូវចំពោះការវាយប្រហារកងកម្លាំងអាមេរិក រួមទាំងទីតាំងបាញ់មីស៊ីល និងយានដ្រូន ទីតាំងបញ្ជានិងត្រួតពិនិត្យ និងឧបករណ៍ចាប់សញ្ញាស៊ើបការណ៍សម្ងាត់ ឃ្លាំមើល និងឈ្លបយកការណ៍។
CENTCOM បានបន្ថែមថា៖«ខ្លួនមិនស្វែងរកការបង្កើនភាពតានតឹងទេ ប៉ុន្តែបន្តឈរជើង និងត្រៀមខ្លួនការពារកងកម្លាំងអាមេរិកជានិច្ច»៕

