លោក Qu Dongyu អគ្គនាយកអង្គការស្បៀងអាហារ និងកសិកម្មអង្គការសហប្រជាជាតិ (FAO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសន្និសីទសកលកម្រិតខ្ពស់មួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថា កង្វះជីសកលដែលបណ្តាលមកពីការរំខានដល់ការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz នឹងកាត់បន្ថយការប្រមូលផលដំណាំ និងរឹតត្បិតការផ្គត់ផ្គង់ស្បៀងចាប់ពីចុងឆ្នាំ២០២៦ ដល់ឆ្នាំ២០២៧។
លោក Qu បាននិយាយថា វិបត្តិនេះ បានផ្លាស់ប្តូរហួសពីភូមិសាស្ត្រនយោបាយ ហើយបច្ចុប្បន្នកំពុងវាយលុកដល់បេះដូងនៃប្រព័ន្ធកសិកម្មស្បៀងសកល។
លោកបាននិយាយថា សូម្បីតែការពន្យារពេលត្រឹមតែពីរបីសប្តាហ៍ក្នុងការដឹកជញ្ជូនជី ធ្វើឲ្យអាក់ខានដល់ការលូតលាស់ដំណាំ ដែលអាចកាត់បន្ថយការប្រមូលផល។
លោកបានបញ្ជាក់ជាពិសេសចំពោះទ្វីបអាហ្វ្រិក អាស៊ី និងតំបន់មជ្ឈិមបូព៌ា ថាជាតំបន់ងាយរងគ្រោះបំផុត ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងរបស់ពួកគេលើជីនាំចូល។

