មេដឹកនាំអាស៊ីអាគ្នេយ៍ស្វែងរកយុទ្ធសាស្ត្រ ដើម្បីបន្ថយផលប៉ះពាល់ ដោយសារសង្គ្រាមអ៊ីរ៉ង់

2026/05/08 11:20:49 pm        74

មេដឹកនាំនៃបណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ដែលរៀបចំកិច្ចប្រជុំកំពូល នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ ត្រូវបានគេរំពឹងថា នឹងពិភាក្សាយ៉ាងល្អិតល្អន់ អំពីការឆ្លើយតបដែលមានការស្រុះស្រួលគ្នា ចំពោះផលប៉ះពាល់ ដោយសារវិបត្តិ នៅតំបន់មជ្ឈិមបូព៌ា ខណៈដែលថ្នាក់ដឹកនាំទាំងអស់មានគោលបំណងបន្ធូរបន្ថយសម្ពាធ ពីបញ្ហាថាមពលភ្លាមៗ ជាអ្វីដែលបានធ្វើឲ្យសេដ្ឋកិច្ចពឹងផ្អែកលើការនាំចូលប្រេងរបស់ប្លុកនេះរង្គោះរង្គើ។

អំឡុងកិច្ចប្រជុំ នៅកោះសេប៊ូ (Cebu) របស់ប្រទេសហ្វីលីពីន បណ្ដាមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមានយុទ្ធសាស្ត្រសុខដុមរមនា ដើម្បីធានាសន្តិសុខថាមពល និងស្បៀងអាហារ នៅក្នុងតំបន់ដែលងាយរងគ្រោះជាពិសេស ដោយសារការបិទអស់រយៈពេលជិត ៧០ថ្ងៃហើយ ចំពោះច្រកសមុទ្រដ៏សំខាន់ គឺ Hormuz។

នៅក្នុងសុន្ទរកថាបើក ក្នុងនាមជាប្រធានអាស៊ាន ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា អាស៊ានកំពុងឈរជាមួយគ្នា ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតប ប្រកបដោយឯកភាព និងការតាំងចិត្ត ប៉ុន្តែត្រូវតែមានភាពបត់បែន និងរហ័សរហួន។

លោកបានបញ្ជាក់ថា៖ «យើងត្រូវតែធានាសន្តិសុខថាមពល និងភាពធន់ក្នុងតំបន់។ នៅពេលមានភាពប្រែប្រួលខ្ពស់ អាស៊ានត្រូវតែពង្រឹងការសម្របសម្រួល និងលើកកម្ពស់ការត្រៀមខ្លួនបន្ថែមទៀត ធ្វើការលើវិធានការរួមជាក់ស្តែង ដើម្បីការពារការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងធ្វើឲ្យការតភ្ជាប់គ្នាទៅវិញទៅមកកាន់តែប្រសើរឡើង»។

តំបន់នេះ ដែលមានប្រជាជនជិត ៧០០លាននាក់ និងសេដ្ឋកិច្ចតម្លៃសរុប ៣,៨សែនកោដិដុល្លារ ប្រឈមនឹងហានិភ័យធំៗ ដោយសារផលវិបាកពីសង្គ្រាមអ៊ីរ៉ង់ ហើយហ្វីលីពីន ដែលស្ថិតក្នុងចំណោមប្រទេសដំបូងគេជាច្រើន នៅលើពិភពលោកប្រកាសអាសន្នថាមពលនោះ បានជំរុញឲ្យមានការអនុម័តកិច្ចព្រមព្រៀងក្របខ័ណ្ឌចែករំលែកប្រេងអាស៊ានដោយស្ម័គ្រចិត្ត និងផ្អែកលើពាណិជ្ជកម្ម។

បណ្ដាមេដឹកនាំអាស៊ាន នឹងធ្វើកិច្ចប្រជុំឯកជនមួយ នៅថ្ងៃសុក្រនេះ ហើយត្រូវបានគេរំពឹងថា នឹងអំពាវនាវឲ្យមានដំណោះស្រាយទទួលយកបានពីភាគីទាំង២ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវទឹក សម្រាប់នាវាប្រហែល ១៣០គ្រឿង ក្នុងមួយថ្ងៃ និង ១ភាគ៥នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់ពិភពលោក មុនពេលជម្លោះផ្ទុះឡើង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm