​គម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃបានធ្វើឱ្យជីវភាពពលរដ្ឋខេត្តក្រចេះនិងស្ទឹងត្រែងប្រសើរជាងមុន

2026/05/08 11:35:15 pm        183

ពលរដ្ឋនៅក្នុងសហគមន៍នេសាទក្នុងខេត្តក្រចេះ និងស្ទឹងត្រែង មានជីវភាពសមរម្យជាងមុន បន្ទាប់ពីមានការគាំទ្រពីគម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ (SFC)។

នៅក្នុងសិក្ខាសាលាបញ្ចប់គម្រោង ស្តីពីការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និងនិរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះ ឬហៅថា គម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ (SFC) នៅរាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែឧសភា នេះ ពលរដ្ឋរស់នៅក្នុងសហគមន៍នេសាទកាំពី ក្នុងខេត្តក្រចេះ និងសហគមន៍នេសាទអូរម្រះ នៅខេត្តស្ទឹងត្រែង បានប្រាប់BTVឲ្យដឹងថា តាមរយៈគម្រោង SFC ទទួលបានចំណេះដឹងពីរបៀបគ្រប់គ្រងវារីវប្បកម្ម និងចំណេះដឹងផ្សេងៗមួយចំនួនទៀត ទើបធ្វើឱ្យជីវភាពរស់នៅបច្ចុប្បន្នសមរម្យជាងមុន។

លោកស្រី រេប៊ែកកា ប៊ែល (Rebekah bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) បានបញ្ជាក់ថា ក្នុងភាពជាគូអង្គការFAO បានធ្វើការយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលក្នុងធានានិរន្តរភាពជលផល បរិស្ថាន និងលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅក្នុងសហគមន៍ជាដើម។ លោកស្រីបន្តថា ចំពោះគម្រោង SFC មានផលជះវិជ្ជមានជាច្រើនដល់ប្រទេសកម្ពុជា និងពលរដ្ឋ។

សិក្ខាសាលាបញ្ចប់គម្រោង ស្តីពីការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និងនិរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះ មានការអញ្ជើញចូលរួមជាគណៈធិបតីពីឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា, ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី រេប៊ែកកា ប៊ែល (Rebekah bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)។

គួរបញ្ជាក់ដែរថា គម្រោងខាងលើត្រូវបានអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២៣ រហូតដល់ខែមិថុនា ឆ្នាំ២០២៦ គាំទ្រថវិកាដោយសាធារណរដ្ឋកូរ៉េ។ គោលបំណងនៃគម្រោង គឺដើម្បីពង្រឹងសមត្ថភាពសហគមន៍នេសាទ អនុវត្តវិធីសាស្រ្តសហគ្រប់គ្រងធនធានជលផល បង្កើនអភិបាលកិច្ចមូលដ្ឋាន និងលើកម្ពស់ជីវភាពរស់នៅតាមរយៈបង្កើតជម្រើសរបរនានាប្រកបដោយចីរភាពនៅក្នុងសហគមន៍នេសាទ គោលដៅចំនួនពីររួមមាន៖សហគមន៍នេសាទកាំពីនៅខេត្តក្រចេះ និងសហគមន៍នេសាទអូរម្រះនៅខេត្តស្ទឹងត្រែង៕

អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm