រុស្ស៊ី និងអ៊ុយក្រែនទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ជុំវិញការរំលោភលើបទឈប់បាញ់

2026/05/08 11:36:54 pm        33

ទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ សុទ្ធតែបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់រយៈពេល ២ថ្ងៃ ដែលបានប្រកាសដោយទីក្រុងមូស្គូ ដើម្បីការពារការប្រារព្ធពិធីជ័យជម្នះរបស់សហភាពសូវៀតលើរបបណាហ្ស៊ីអាល្លឺម៉ង់។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យានដ្រូនអ៊ុយក្រែនចំនួន ២៦៤គ្រឿង ត្រូវបានបាញ់ទម្លាក់ នាព្រឹកព្រលឹមថ្ងៃសុក្រនេះ ខណៈដែលអភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា រដ្ឋធានីមួយត្រូវបានកំណត់គោលដៅ ហើយមន្ត្រីបានបញ្ជាក់ថា តំបន់ Ural របស់ទីក្រុង Perm ត្រូវបានវាយប្រហារដោយយានដ្រូន។

រុស្ស៊ីបានប្រកាសបទឈប់បាញ់ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ជាពេលដែលខ្លួនប្រារព្ធពិធីជ័យជម្នះរបស់សហភាពសូវៀតលើរបបណាហ្ស៊ីអាល្លឺម៉ង់ និងរៀបចំព្យុហយាត្រាយោធា នៅទីក្រុងមូស្គូ។ រុស្ស៊ីបានព្រមានថា ការប៉ុនប៉ងណាមួយរបស់អ៊ុយក្រែន ដើម្បីរំខានដល់ការប្រារព្ធពិធីនេះ នឹងនាំឲ្យមានការវាយប្រហារដោយមីស៊ីលដ៏ធំទៅលើទីក្រុងគីវ ហើយទីក្រុងមូស្គូបានប្រាប់អ្នកការទូតបរទេសឲ្យជម្លៀសចេញពីរដ្ឋធានីអ៊ុយក្រែន មុនពេលអាចកើតមានការសងសឹកណាមួយ។

ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា កងកម្លាំងរុស្ស៊ី បានបន្តវាយប្រហារទីតាំងរបស់អ៊ុយក្រែន នៅថ្ងៃសុក្រនេះ ដោយលោកបានពណ៌នាថា ការធ្វើបែបនេះបង្ហាញថា រុស្ស៊ីមិនបាន «ប៉ុនប៉ងបញ្ឈប់ការបាញ់ប្រហារនៅតំបន់ជួរមុខសូម្បីតែបន្តិច»។

លោកបានបញ្ជាក់ថា គិតត្រឹមម៉ោង ៧ព្រឹកម៉ោង ក្នុងស្រុក (ត្រូវនឹងម៉ោង ៤រសៀល ម៉ោងសកល) មានការវាយប្រហាររបស់រុស្ស៊ីជាង ១៤០ដង លើទីតាំងតំបន់ជួរមុខរបស់ទីក្រុងគីវ។ ហើយមេដឹកនាំអ៊ុយក្រែនបានបន្ថែមថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារចំនួន ១០ដង នៅពេលយប់ និងបានបើកការវាយប្រហារដោយយានដ្រូនជាង ៨៥០ដង៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        11
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        9
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm