រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កំពុងបើកកិច្ចប្រជុំលើកទី២ របស់លោកនៅថ្ងៃសុក្រ នេះ ជាមួយនឹងកិច្ចពិភាក្សាដែលបានគ្រោងទុកជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញសង្គ្រាមជាមួយអ៊ីរ៉ង់។

ពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ការត្អូញត្អែររបស់លោកអំពីអឺរ៉ុបដែលមិនព្រមជួយសហរដ្ឋអាមេរិកក្នុងសង្គ្រាម និងការវាយប្រហាររបស់លោកប្រឆាំងនឹងសម្តេចប៉ាប Leo XIV បានជំរុញឲ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងអស់រយៈពេលជាច្រើនសប្តាហ៍លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការពារជាតិរវាងសម្ព័ន្ធមិត្តដ៏រឹងមាំទាំងពីរ។
លោក Rubio ក៏នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស លោក Antonio Tajani ផងដែរ។
ដំណើរទស្សនកិច្ចនេះ បានចាប់ផ្តើនាថ្ងៃព្រហស្បតិ៍ ដោយលោក Rubio បានជួបជាមួយលោកប៉ាប Leo ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់លោក ក្នុងការបន្ធូរបន្ថយភាពតានតឹងឆ្លងមហាសមុទ្រអាត្លង់ទិក។ លោកស្រីMeloni និងលោក Tajani ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់កិច្ចប្រជុំទាំងនេះ ដើម្បីព្យាយាមរក្សាភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសអ៊ីតាលីជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលកំពុងកាត់បន្ថយសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោនលើជម្លោះអ៊ីរ៉ង់៕
