ការសិក្សាថ្មី បានរកឃើញថា ១ភាគ ៥នៃប្រវត្តិបដិវត្តន៍របស់រុក្ខជាតិមានផ្កានៅលើពិភពលោក ស្ថិតក្នុងហានិភ័យនៃការវិនាស ។
អ្នកស្រី Matilda Brown គឺជាអ្នកវិទ្យាសាស្រ្តអភិរក្សធម្មជាតិ និយាយថា អ្វីដែលពួកយើងបានរកឃើញគឺថា បើសិនជាពួកយើងគិតពីជីវិតដើមឈើ ដូចជាគ្រួសារដើមឈើធំ ពួកយើងរកឃើញថា ២១ភាគរយនៃជីវិតដើមឈើទាំងមូល កំពុងស្ថិតក្នុងហានិភ័យនៃការវិនាស ។

អ្នកស្រីថា ការសិក្សាដែលបានចុះផ្សាយលើទំព័រកាសែត Science បានកំណត់អត្តសញ្ញាណរុក្ខជាតិមានផ្ការងការគំរាមកំហែងជិត ១ម៉ឺនប្រភេទ ដែលតំណាងឲ្យចំណែកមិនសមមាត្រនៃប្រវត្តិបដិវត្តន៍របស់រុក្ខជាតិមានផ្កា ។
អ្នកស្រី Brown និយាយទៀតថា ដូច្នេះហើយពួកយើងដឹងថា មាននូវប្រភេទរុក្ខជាតិច្បាស់លាស់ដែលចម្លែក ហើយអស្ចារ្យ កំពុងស្ថិតក្នុងហានិភ័យនៃការវិនាស ។
ការវាយតម្លៃនេះ ផ្អែកលើបច្ចេកវិទ្យា EDGE ដែលសិក្សាពីហានិភ័យដែលរុក្ខជាតិត្រូវវិនាស ឬុត្រូវផុតពូជ ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ការការពាររុក្ខជាតិប្រហែល ៥,៩ភាគរយដែលកំណត់អត្តសញ្ញាណដោយ EDGE នឹងការពារបានពាក់កណ្តាលនៃប្រវត្តិបដិវត្តន៍របស់រុក្ខជាតិមានផ្ការងការគំរាមកំហែង ៕
