ក្មេងៗសិស្សសាលាជាង ១០០នាក់ នៅរដ្ឋភាគខាងកើត Bihar ប្រទេសឥណ្ឌា បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្រោយត្អូញត្អែរថាឈឺពោះ បន្ទាប់ពីបរិភោគអាហារក្រោមគម្រោងអាហារថ្ងៃត្រង់ឧបត្ថម្ភដោយរដ្ឋាភិបាល ។
ឪពុកម្តាយសិស្សដែលរៀននៅសាលាបឋមសិក្សា Baluaha និយាយថា ពួកគេបានឃើញពស់នៅលើចានអាហារ ពេលដែលពួកគេទៅសាលារៀន ក្រោយឮដំណឹងថា កូនៗរបស់ពួកគេធ្លាក់ខ្លួនឈឺ ។
លោក Mohammad Shafig គឺជាឪពុករបស់ក្មេងសិស្សសាលាម្នាក់ និយាយថា ពួកយើងបានឃើញពស់នៅក្នុងចានបាយ ពេលដែលពួកយើងមកដល់ការិយាល័យសាលារៀន ។
លោកបន្តថា វាមានទំហំប៉ុនក.ដៃរបស់លោក លោកឃើញវាផ្ទាល់នឹងភ្នែក ។ ក្មេងៗចាប់ផ្តើមតក់ស្លុត ហើយពួកគេខ្លាចខ្លាំងណាស់ ។ ក្មេងៗមួយចំនួន បានសន្លប់ផងដែរ ហើយក្មេងប្រហែល ៥០-៦០នាក់ បានចុកពោះ ។
ក្រុមអាជ្ញាធរបានបញ្ជាឲ្យបើកកការស៊ើបអង្កេតចំពោះឧបទ្ទេវហេតុមួយនេះ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៣ ក្មេងយ៉ាងហោច ២៥នាក់ បានស្លាប់ និងក្មេងរាប់សិបនាក់ផ្សេងទៀត ត្រូវការព្យាបាលនៅមន្ទីរពេទ្យ ក្រោយពុលចំណីអាហារនៅរដ្ឋ Bihar ៕

