លោកស្រី Karin Kneissl អតីតរដ្ឋមន្ត្រីការបរទេសអូទ្រីស និងជានាយកមជ្ឈមណ្ឌល G.O.R.K.I. នៅសាកលវិទ្យាល័យរដ្ឋ St. Petersburg បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា ការសម្រេចចិត្តរបស់អេមីរ៉ាអារ៉ាប់រួម ក្នុងការចាកចេញពីOPEC នឹងមិនធ្វើឲ្យអង្គការចុះខ្សោយ ឬនាំឲ្យមានការផ្លាស់ប្តូរជាមូលដ្ឋាន នៅក្នុងទីផ្សារប្រេងនោះទេ។
នាងបាននិយាយថា៖«ការដកខ្លួនចេះរបស់អេមីរ៉ាតអារ៉ាប់រួមនេះ នឹងមិនធ្វើឱ្យ OPEC ចុះខ្សោយទេ។ អង្គការនេះ បានជួបប្រទះស្ថានភាពម្តងហើយម្តងទៀតដែលប្រទេសមួយចំនួនចូលរួម និងប្រទេសផ្សេងទៀត ចាកចេញ ជាឧទាហរណ៍ កាតា និងអង់ហ្គោឡា» ដោយរំលឹកថា OPEC នឹងប្រារព្ធខួបលើកទី ៦៦ របស់ខ្លួន នៅក្នុងខែកញ្ញា។
លោកស្រី បានបន្ថែមថា៖«នេះមិនមែនជារឿងថ្មីទេ។ ប្រទេសនានាមកពី OPEC ហើយនេះមិននាំឲ្យ មានការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងទីផ្សារប្រេងទេ»៕

