លោកស្រី Meloni ជួបលោក Rubio ខណៈសង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យទំនាក់ទំនងអ៊ីតាលី-អាមេរិកអាប់អួ

2026/05/09 01:23:02 am        73

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ ស្របពេលដែលមានភាពរកាំរកួសមិនធម្មតា រវាងរដ្ឋាភិបាលរបស់លោកស្រី និងរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ដែលភាគច្រើនបណ្តាលមកពីសង្គ្រាមជាមួយអ៊ីរ៉ង់។

លោក Rubio កំពុងស្ថិតនៅក្នុងប្រទេសអ៊ីតាលី សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ដែលមានគោលបំណងធ្វើឲ្យប្រសើរឡើងវិញ សម្រាប់ទំនាក់ទំនងជាមួយសម្តេច ប៉ាប Leo បន្ទាប់ពីមានការរិះគន់មិនធ្លាប់មានពីមុន លើសម្តេចសង្ឃកាតូលិកអង្គនេះ ពីសំណាក់លោក Trump ខណៈពេលដែលក៏ដោះស្រាយការខកចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ ចំពោះការបដិសេធរបស់អ៊ីតាលី ដែលមិនគាំទ្រសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។

លោកស្រី Meloni គឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតម្នាក់ ចំពោះលោក Trump នៅតំបន់អឺរ៉ុប ដោយបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយលោក និងបង្ហាញខ្លួនលោកស្រីថា ជាស្ពានភ្ជាប់ទំនងទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងរដ្ឋសហភាពអឺរ៉ុបផ្សេងទៀត ដែលមិនមានទំនាក់ទំនងនយោបាយស្រដៀងជាមួយមេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរបស់អាមេរិករូបនេះ។

ប៉ុន្តែភាពត្រូវរ៉ូវគ្នានោះ បានស្ថិតនៅក្រោមភាពតានតឹងកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារសង្គ្រាមអ៊ីរ៉ង់ បានជុំរញឲ្យលោកស្រីថ្លឹងថ្លែង រវាងភាពស្មោះត្រង់ ចំពោះសហរដ្ឋអាមេរិក និងកំហឹងយ៉ាងខ្លាំងក្លាជាសាធារណៈរបស់អ៊ីតាលី ចំពោះសង្គ្រាម និងការខាតបង់សេដ្ឋកិច្ចដែលកំពុងកើនឡើង ដោយសារជម្លោះនេះ។

ក្នុងជំនួបនោះ លោកស្រី Meloni និងលោក Rubio ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីស្ថានភាព នៅឈូងសមុទ្រ ក៏ដូចជាសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន ពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញអឺរ៉ុប និងទស្សនវិស័យ សម្រាប់ប្រទេសគុយបា ដែលទីក្រុងវ៉ាស៊ីនតោនកំពុងប្រឹងប្រែងធ្វើឲ្យមានភាពឯកោ ទាំងផ្នែកការទូត និងសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        185
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        225
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm