លោកស្រី Kallas៖ EU ចង់ធ្វើការឲ្យបានលឿន ស្ដីពីកិច្ចពិភាក្សាអំពីការចូលជាសមាជិករបស់ម៉ុលដាវី

2026/05/09 01:43:16 am        101

លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) បាននិយាយនៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះថា មិនទាន់មានកាលបរិច្ឆេទពិតប្រាកដ សម្រាប់ការបើកកិច្ចពិភាក្សាជាផ្លូវការ ស្ដីពីការចូលជាសមាជិករបស់ប្រទេសម៉ុលដាវីជាមួយប្លុកនេះនៅឡើយទេ ទោះបីជា EU ចង់ធ្វើការឲ្យបានលឿន លើបញ្ហានេះក៏ដោយ។

នៅឯសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu លោកស្រី Kallas បានបញ្ជាក់ថា៖ «យើងមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែវាគឺច្បាស់ណាស់ថា យើងត្រូវធ្វើការឲ្យបានលឿន»។

លោកស្រី បានបន្ថែមថា៖ «ការផ្លាស់ប្តូររដ្ឋាភិបាល នៅក្នុងប្រទេសផ្សេងៗ បានបើកឲ្យមានឱកាស។ ដូច្នេះ នោះហើយគឺជាអ្វីដែលខ្ញុំក៏គិតផងដែរថា យើងគួរតែធ្វើការឆ្ពោះទៅមុខ ខណៈពេលដែលគ្មានរដ្ឋាភាបាលណាប្រឆាំងនឹងម៉ុលដាវីនោះទេ ពីព្រោះអ្នកនឹងគ្មានថ្ងៃដឹងឡើយថា តើរដ្ឋាភិបាលខាងមុខណាមួយដែលអាចមានបញ្ហាទ្វេភាគី»។

លោកស្រី Kallas បានសង្កត់ធ្ងន់ថា ម៉ុលដាវីបានសម្រេចបានវឌ្ឍនភាព ក្នុងការជំរុញកំណែទម្រង់ ដោយបន្ថែមថា តំបន់ផ្ដាច់ខ្លួន Transdniestria «នឹងមិនក្លាយជាឧបសគ្គ» នៅក្នុងផ្លូវរបស់ម៉ុលដាវី ក្នុងការចូលរួមជាមួយប្លុកនោះទេ។ ចំណែកលោកស្រី Sandu បានបញ្ជាក់ជាថ្មីថា ប្រទេសម៉ុលដាវីបានប្តេជ្ញាចុះហត្ថលេខាលើសន្ធិសញ្ញាចូលជាសមាជិកនៅឆ្នាំ២០២៨៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        54
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        53
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm