ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងទទួលបានយន្តហោះ Boeing 747 ដែលជាអំណោយរបស់កាតា ដើម្បីចូលរួមជាមួយកងយន្តហោះ Air Force One នៅខួបលើកទី ២៥៩របស់អាមេរិក ដែលត្រូវចំថ្ងៃទី ៤ ខែកក្កដា ។
ទោះបីជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ដែលនៅជិតស្និទ្ធនឹងកម្មវិធីនេះ និយាយថា មាននូវកិច្ចខិតខំ ដើម្បីចែកចាយយន្តហោះឲ្យបានលឿនជាងមុនរយៈពេល ៣សប្តាហ៍ និងស្របតាមខួបកំណើតរបស់លោក Trumpនៅថ្ងៃទី ១៤ ខែមិថុនា មុនឱសានវាទថ្ងៃទី ៤ ខែកក្កដា ។
គួរឲ្យដឹងថា សេតវិមាន បានយល់ព្រមទទួលយកយន្តហោះប្រណីតមួយគ្រឿងពីកាតា កាលពីឆ្នាំ ២០២៥ ហើយនិងបានស្នើសុំក្រុមហ៊ុន Air Force បង្កើនលក្ខណៈសម្បត្តិយន្តហោះឲ្យបានឆាប់រហ័សដល់កម្រិតស្តង់ដាប្រធានាធិបតី ក្នុងនោះក្រុមហ៊ុន L3Harris ជាអ្នករើម៉ាស៊ីនឡើងវិញ ។
សូមបញ្ជាក់ថា មាននូវយន្តហោះកែប្រែ 747-200B ២គ្រឿង នៅក្នុងកងយន្តហោះ Air Force One ពិសេសបច្ចុប្បន្ន ។ យន្តហោះ Air Force ណាមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើដំណើរ គឺជាជាយន្តហោះ Air Force One ៕