ប្រធានាធិបតីអារ៉ាប់រួមព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan បានស្វាគមន៍ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi ។
ទីភ្នាក់ងារព័ត៌មាន WAM រាយការណ៍ថា មេដឹកនាំទាំង ២ បានផ្លាស់ប្តូរទស្សនៈលើដំណើរវិវត្តចុងក្រោយក្នុងតំបន់ ហើយនិងផលប៉ះពាល់សម្រាប់សន្តិសុខ និងស្ថិរភាពអន្តរជាតិ ហើយនិងក្នុងតំបន់ ។
អារ៉ាប់រួម ត្រូវបានគេរាយការណ៍ថា រងការវាយប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយអ៊ីរ៉ង់ ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាច្រើនសប្តាហ៍ ចាប់តាំងពីបទឈប់បាញ់ ត្រូវបានប្រកាសឡើងដោយសហរដ្ឋអាមេរិក ។
អ៊ីរ៉ង់ បានច្រានចោលការបើកការវាយប្រហារណាមួយលើអារ៉ាប់រួម ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុន្តែពួកគេបានព្រមានពីការឆ្លើយតបកម្ទេច បើសិនជាសកម្មភាពណាមួយត្រូវបានធ្វើឡើងដោយអារ៉ាប់រួមប្រឆាំងនឹងអ៊ីរ៉ង់ ។
ក្រសួងការពារជាតិអារ៉ាប់រួមនិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានទប់ទល់ការវាយប្រហារមីស៊ីល និងយានដ្រូនពីអ៊ីរ៉ង់ បើទោះបីជាមេបញ្ជាការយោធាចម្រុះអ៊ីរ៉ង់ និយាយថា កងកម្លាំងរបស់ខ្លួនពុំបានចុះប្រតិបត្តិការមីស៊ីល ឬយានដ្រូនណាមួយលើអារ៉ាប់រួមក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
អារ៉ាប់រួម រាយការណ៍ពីការរងការវាយប្រហារនៅថ្ងៃទី ២ជាប់ៗគ្នា ក្រោយស្ងប់ស្ងាត់អស់រយៈពេល ៤សប្តាហ៍ ចាប់តាំងពីសហរដ្ឋអាមេរិក ប្រកាសបទឈប់បាញ់ជាមួយទីក្រុងតេអេរ៉ង់ ៕