វិមានក្រឹមឡាំង៖ លោក Putin ត្រៀមជាស្រេច ដើម្បីចរចាជាមួយ EU ប៉ុន្តែនឹងមិនបោះជំហានមុនឡើយ

2026/05/09 02:57:59 am        81


វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយ «គ្រប់ភាគី» ក្នុងនោះរួមទាំងអឺរ៉ុបផងដែរ បន្ទាប់ពីសារព័ត៌មាន Financial Times (FT) បានរាយការណ៍ថា មេដឹកនាំសហភាពអឺរ៉ុប (EU) កំពុងរៀបចំលទ្ធភាពដែលអាចមានការចរចាកើតឡើង។

សារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការផ្លាស់ប្តូររបស់ EU នេះ ត្រូវបានជំរុញដោយការខកចិត្តរបស់តំបន់អឺរ៉ុប ចំពោះការចរចា ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន ដែលដឹកនាំដោយប្រធានាធិបតីអាមេរិក លោក Donald Trump។

សារព័ត៌មាន FT បានឲ្យដឹងទៀតថា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បាននិយាយថា លោកជឿថា មាន «លទ្ធភាព» ដែល EU អាចចរចាជាមួយលោក Putin ហើយប្លុកនេះមានការគាំទ្រឲ្យធ្វើដូច្នេះ ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។

នៅពេលត្រូវបានសួរអំពីរបាយការណ៍របស់សារព័ត៌មាន FT ដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា៖ លោក Putin ត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយគ្រប់ភាគី។ លោកបានលើកឡើងម្តងហើយម្តងទៀត អំពីរឿងនេះ»។

លោកបានសង្កត់ធ្ងន់ថា៖ «យើងនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការសន្ទនារបស់យើង ដរាបណាអឺរ៉ុបត្រៀមខ្លួនរួចហើយ ក្នុងការធ្វើដូច្នេះ។ តែជាយ៉ាងណាក្ដី ដូចដែលលោក Putin បានបញ្ជាក់ម្តងហើយម្តងទៀតថា យើងនឹងមិនចាប់ផ្តើមមានការទាក់ទងបែបនេះជាមុនទេ បន្ទាប់ពីអឺរ៉ុបបានជ្រើសរើសជំហរនេះ»។

រុស្ស៊ីលើកឡើងថា វាគឺជាអ្វីដែលរដ្ឋាភិបាលអឺរ៉ុត្រូវបោះជំហានមុន ព្រោះពួកគេគឺជាអ្នកកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងមូស្គូ ក្នុងឆ្នាំ២០២២ បន្ទាប់ពីការចាប់ផ្តើមសង្គ្រាមជាមួយអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        264
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm