ស្ថានទូតរុស្ស៊ីផ្ដល់រូបសំណាក់អ្នកវិទ្យាសាស្រ្តអាវកាសដំបូងគេជូនវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

2022/04/12 10:26:17 pm        678

ភ្នំពេញ៖ ស្ថានទូតរុស្ស៊ី នៅថ្ងៃទី ១២ខែមេសា ឆ្នាំ២០២២នេះ បានចូលរួមដាក់សម្ពោធរូបសំណាក់ អ្នកវិទ្យាសាស្រ្តអាវកាសដំបូងគេរបស់ប្រទេសរុស្សីជូនវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។រូបសំណាក់អ្នកវិទ្យាសាស្រ្តអាវកាសដំបូងគេនេះ ឈ្មោះ Yuri Gagarin ដែលបានឡើងទៅដល់ទី អាវកាសក្នុង ឆ្នាំ១៩៦១។

ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា រួមទាំងមន្រ្តីនៃស្ថានទូតជាច្រើន នៅថ្ងៃនេះ បានចូលរួមក្នុងការប្រគល់ជូននូវ រូបសំណាក់អ្នកវិទ្យាសាស្រ្តអាវកាសដំបូងគេ ជនជាតិរុស្ស៊ី ជូនវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ រូបសំណាក់នេះ គឺលោក Yuri Gagarin ដែលបានឡើងទៅដល់ទី អាវកាសដំបូងគេនៅថ្ងៃទី ១២ខែមេសា ឆ្នាំ ១៩៦១។

ក្នុងឱកាសប្រគល់ជូនរូបសំណាក់នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លើកឡើងថា ការដាក់តាំងរូបសំណាក់នៅក្នុងបណ្ណល័យនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺ​នឹង​ធ្វើឱ្យសិស្ស​និស្សិត​មាន​ក្ដីស្រម៉ៃពេល​ឃើញរូបសំណាក់។ ក្ដីស្រម៉ៃគឺការក្លាយទៅជា អាកាសយាននិក ដែលថ្ងៃណា​មួយ​អាច​ធ្វើដំណើរទៅលំហរអាវកាស ​មើលត្រលប់មកផែនដីវិញ។

លោកបន្តថា ប្រទេសរុស្ស៊ី តែងជួយដល់កម្ពុជា ​ក្នុងនោះសម្រាប់វិស័យអប់រំ គឺប្រទេស រុស្ស៊ី បាន​ជួយ​សាងសង់ ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាពេលកន្លង ហើយក៏បានផ្ដល់អាហារូបករណ៍​ជូននិស្សិតកម្ពុជា ជាច្រើនពាន់នាក់បានបញ្ចប់ការ​សិក្សាពីប្រទេសរុស្ស៊ី។

នាឱកាសដដែលនេះ លោកបណ្ឌីត អ៊ុ រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បង្ហាញ​ការពេញ​ចិត្ត​ចំពោះរូបសំណាក់ អ្នកវិទ្យាសាស្រ្តអាវកាស Yuri Gagarin ផងដែរ។ លោកថារូបសំណាក់នេះ នឹងឱ្យសិស្សនិស្សិត អ្នកស្រាវជ្រាវមានឱកាសស្វែងយល់ពីស្នាដៃ ពីអ្នក​វិទ្យាសាស្រ្តទី ១ ផ្នែកលំហរអាវកាស។

លោកបណ្ឌិត ថ្លែងអំណរគុណចំពោះ ឯកត្តម ឯកអគ្គរដ្ឋទូត និងសហការី ដែលបានជ្រើសរើស សាលាតិចណូ និងចូលរួមដាក់សម្ពោធការដាក់តាំងនៅថ្ងៃនេះ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm