អាស៊ានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់បញ្ចប់ជម្លោះ និងអំពាវនាវឲ្យលុបបំបាត់ស្ថានភាពមិនច្បាស់លាស់

2026/05/09 03:28:27 am        100


នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ ប្លុកប្រជាជាតិអាស៊ីអាគ្នេយ៍ បានជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ចប់ការប្រយុទ្ធគ្នា ដើម្បីឲ្យមានសន្តិភាពយូរអង្វែង នៅក្នុងតំបន់ ដោយចាត់ទុកវិបត្តិបច្ចុប្បន្នថា ជា «ស្ថានភាពមិនច្បាស់លាស់»។

បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រាប់អ្នកសារព័ត៌មានថា គ្រប់ភាគីទាំងអស់នៃសង្គ្រាម ត្រូវតែបញ្ឈប់អរិភាព និងបើកច្រកសមុទ្រ Hormuz។

កិច្ចប្រជុំកំពូលលើកទី៤៨ របស់មេដឹកនាំអាស៊ានត្រូវបានរៀបចំដោយប្រទេសហ្វីលីពីន នៅខេត្ត Cebu។ ហើយលោក Marcos ដែលជាប្រធានកិច្ចប្រជុំកំពូលនេះ បាននិយាយថា ការប្រយុទ្ធគ្នាដែលកំពុងបន្តមាន ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កើតឲ្យមានស្ថានភាពមិនស្ថិតស្ថេរ ដោយគ្មានការចង្អុលបង្ហាញច្បាស់លាស់ អំពីថា តើបទឈប់បាញ់កំពុងត្រូវបានបន្តអនុវត្តដែរ ឬអត់។

នៅពេលត្រូវបានសួរ អំពីការពិភាក្សាអ្វីខ្លះដែលត្រូវបានធ្វើឡើង ដោយមេដឹកនាំអាស៊ាន ស្ដីពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះ យើងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ អំពីថា តើវា (សង្គ្រាម) នឹងមានរយៈពេលយូរប៉ុន្មាន។ ហើយយើងមិនដឹងនោះទេថា តើពេលណាការប្រឈមមុខគ្នាបន្ទាប់ នឹងកើតមានឡើង»។

លោក Marcos បានសង្កត់ធ្ងន់ថា៖ «តើបទឈប់បាញ់នៅតែបន្តអនុវត្តដែរឬទេ? តើវាដួលរលំហើយឬនៅ? តើអ៊ីស្រាអែលត្រូវបានរួមបញ្ចូលទេ? តើក្រុមហេសបូឡាត្រូវបានរួមបញ្ចូលទេ? វាគឺជាស្ថានភាពលំបាកខ្លាំងណាស់»។

ជាការបង្ហាញថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតណាមួយ នឹងមិនសម្រេចបានតាមលទ្ធផលដែលចង់បាននោះ លោក Marcos បាននិយាយថា៖ «ប្រសិនបើការប្រយុទ្ធគ្នាមិនបញ្ចប់ ប្រសិនបើការទម្លាក់គ្រាប់បែកមិនបញ្ចប់ វាគឺពិបាកណាស់ក្នុងការបង្កើតដំណោះស្រាយណាមួយ»។

កិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានផ្តោតយ៉ាងខ្លាំងទៅលើផលវិបាក ដោយសារជម្លោះមជ្ឈិមបូព៌ា ជាពិសេសក្ដីបារម្ភ អំពីការរំខានដល់ការដឹកជញ្ជូនប្រេង និងពាណិជ្ជកម្មតាមសមុទ្រ ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវតូចចង្អៀតដ៏សំខាន់បំផុតមួយ សម្រាប់ថាមពលរបស់ពិភពលោក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm