សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត និងខេត្តកែប

2026/05/09 03:14:19 pm        285

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ បន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្ត២ចំនួនបន្ថែមទៀតគឺខេត្តកំពត និងខេត្តកែប សរុបចំនួន១១៨២នាក់។

ការចុះជួបសំណេះសំណាលនេះ ជាការចុះជួបដោយផ្ទាល់ ក្នុងការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចំពោះក្រុមប្រឹក្សា និងមន្ត្រីនានា នៅតាមបណ្តាខេត្ត បន្តបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ កុំអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាពការងារនៅមូលដ្ឋាន។ ម្យ៉ាងទៀតជាការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមបណ្តាឃុំសង្កាត់នានានៅទូទាំងប្រទេស។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និង ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអោយដឹងថា ខេត្តកំពត ជាខេត្តមានសក្តានុពលធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍពហុវិស័យ ដូចជា វិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរ....។ មានឆ្នេរសមុទ្រប្រវែង ៦៦,៥គីឡូម៉ែត្រ ធនធានសមុទ្រសម្បូរបែប ឧទ្យានជាតិ ព្រះមុន្នីវង្សបូកគោ កំពង់ផែធំៗ ចំនួន៥កន្លែង រោងចក្រស៊ីម៉ង ចំនួន៤កន្លែង វារីអគ្គសនីផលិតថាមពលបាន ចំនួន១៩៤,១មេកាវ៉ាត់ ព្រមទាំងមានប្រព័ន្ធគណនាគមន៍តភ្ជាប់គ្នាជាច្រើនដូចជា ផ្លូវជាតិលេខ៣ លេខ៤១ លេខ៤៣ លេខ៣១ លេខ៣២ លេខ៣៣ និងផ្លូវរថភ្លើងមួយខ្សែតភ្ជាប់ពី ភ្នំពេញមក កំពតនិងទៅខេត្តព្រះសីហនុ។ ការគ្រប់គ្រងរដ្ឋបាលដែនដី បែងចែកជា ៩ក្រុង-ស្រុក ៩៣ឃុំ-សង្កាត់ និង ៤៩១ភូមិ ប្រជាពលរដ្ឋសរុប ៧២៣ ៩៥៤ នាក់ (ស្រី ៣៧៣ ២៥១ នាក់) = ១៨៤ ៦៤៨គ្រួសារ។ មានដង់ស៊ីតេប្រជាជនចំនួន ១៤៨,១៧ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។ ប្រជាជនក្នុងខេត្តកំពត ប្រកបរបរក្នុងផ្នែកផ្សេងៗមានដូចជា មុខរបរចម្បងក្នុងផ្នែក កសិកម្មមានចំនួន ៧២,៤%, បម្រើការងារចម្បងផ្នែកសិប្បកម្មមានចំនួន ០.៥% និង បម្រើការងារចម្បងក្នុង ផ្នែកសេវាកម្មមានចំនួន ២៧.១%។ សេដ្ឋកិច្ចខេត្តកំពតឆ្នាំ២០២៥ មានទំហំប្រមាណ១ ៦១២,៤លានដុល្លារ មានកំណើនសេដ្ឋកិច្ច ៩% ធៀបនឹងឆ្នាំ២០២៤ និងចំណូលសម្រាប់មនុស្សម្នាក់ ២១២៦,៤ដុល្លារ។ កំណើន សេដ្ឋកិច្ច តាមវិស័យបីធំៗមាន កសិកម្ម មានប្រមាណ ៨៨៥,៩ លានដុល្លារ, ឧស្សាហកម្ម មានប្រមាណ ៣០៥,៥លានដុល្លារ និងសេវាកម្ម មានប្រមាណ ៤១២,០លានដុល្លារ។

ចំណែកខេត្តកែបមានចម្ងាយប្រមាណ ១៧៥Km ពីរាជធានីភ្នំពេញ។ ខេត្តមាន ព្រំប្រទល់ខាងកើត ខាងជើង ខាងលិច ជាប់នឹងខេត្តកំពត និងខាងត្បូងជាប់តំបន់ទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម។ មានទំហំផ្ទៃដីគោកសរុប ១៨៧,២៤គ.ម២ ព្រមទាំងមានផ្ទៃសមុទ្រ និងមានកោះចំនួន១៣។ រដ្ឋបាលដែនដីចែកចេញជាក្រុង ១ ស្រុក ១ មាន៥ឃុំសង្កាត់ និង១៨ភូមិ។ មានប្រជាពលរដ្ឋសរុប ១១,១៧៤ គ្រួសារ មនុស្សសរុបចំនួន ៤៦,៥៦១នាក់ ស្រីចំនួន ២៣,៦៩៦នាក់ អាយុ១៨ឆ្នាំឡើង ៣០.៥៤៨នាក់។ មុខរបរចម្បងរបស់ប្រជាពលរដ្ឋ គឺការធ្វើស្រែចំការ នេសាទសមុទ្រ ផលិតអំបិល និងអាជីវកម្មទេសចរណ៍។ ប្រជាពលរដ្ឋចំណាកស្រុកសរុបចំនួន ១៩៣៤នាក់ (ស្រី ៩៤៣នាក់) ក្នុងនោះចំណាក ស្រុកក្នុងប្រទេសចំនួន ១៦៦៨នាក់ (ស្រី ៨២៣នាក់) និងចំណាកស្រុកក្រៅប្រទេសចំនួន ២៦៦ នាក់ (ស្រីចំនួន ១២០នាក់)។ នៅទូទាំងខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ(គិតត្រឹម ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦)សរុប ២៧.៤០០នាក់ ស្រី១៣.៥៦៤នាក់ ស្មើនឹង៨៨,៧០%។

ដោយកត្តាសក្តានុពល និងភូមិសាស្ត្រមានអំណោយផល ខេត្តកែប បានជំរុញកំណើនទំហំសេដ្ឋកិច្ចខេត្ត រួមចំណែកកាត់បន្ថយភាពក្រីក្រ បានថយចុះពីអត្រា១២.៨៤% នៅឆ្នាំ២០១៧ មកត្រឹម ២.០៧% នៅឆ្នាំ២០២៦៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm