ប្រព័ន្ធផ្សព្វផ្សាយលីបង់ និងមន្ត្រីជួយសង្គ្រោះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៨នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃសុក្រ ខណៈដែលអំពើហិង្សា កំពុងកើនឡើង ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងប្រទេសនេះក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា មនុស្ស ៤នាក់ បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលពីរលើកលើក្រុង Toura នៃស្រុក Tyre ដោយក្រុមជួយសង្គ្រោះ កំពុងស្វែងរកក្មេងស្រីម្នាក់ ដែលបានបាត់ខ្លួននៅក្រោមគំនរបាក់បែក។

យោងតាមសារព័ត៌មាន NNA មនុស្ស ៤នាក់ ផ្សេងទៀត បានស្លាប់ នៅក្នុងការវាយប្រហារលើទីក្រុង Sultaniyeh។ បីនាក់បានស្លាប់ និងស្ត្រីម្នាក់ បាបរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើផ្លូវអារ៉ាប់ al-Jal-Houmine al-Tahta។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មនុស្សពីរនាក់ទៀត បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាសលើទីក្រុង Zrariyeh៕