ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួន ១០ និងក្រុមហ៊ុនជាច្រើន ក្នុងនោះក្រុមហ៊ុនមួយចំនួន នៅក្នុងប្រទេសចិន និងហុងកុង ពីបទជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់យោធាអ៊ីរ៉ង់ ដើម្បីធានាបាននូវអាវុធ និងវត្ថុធាតុដើមដែលប្រើសម្រាប់ផលិតយាន ដ្រូនShahed របស់ទីក្រុងតេអេរ៉ង់។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ជាលើកដំបូងថា ការសម្រេចរបស់ក្រសួងរតនាគា បានកើតឡើងប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសចិន សម្រាប់កិច្ចប្រជុំជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង និងស្របពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ កំពុងជាប់គាំង៕
