UN៖ ការវាយប្រហារលើជនស៊ីវិលនៅភាគខាងកើតកុងហ្គោ បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង

2026/05/10 12:43:32 am        78

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថា រលកថ្មីនៃការវាយប្រហារដ៏សាហាវប្រឆាំងនឹងជនស៊ីវិលនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) កំពុងបង្កឲ្យមានការព្រួយ បារម្ភកាន់តែខ្លាំង។

ដោយដកស្រង់សម្តីរបស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការUN បាននិយាយថា ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ យ៉ាងហោចណាស់មានជនស៊ីវិលចំនួន ៣៤នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារជាបន្តបន្ទាប់នៅក្នុងខេត្ត Ituri និងខេត្ត Kivu ភាគខាងជើង។

លោក Haq បាននិយាយថា នៅក្នុងតំបន់ Irumu និង Mambasa នៃខេត្ត Ituri ការវាយប្រហារត្រូវបានគេរាយការណ៍ថា បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១៥នាក់ រវាងថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ អំពើហិង្សាបានបង្ខំឲ្យប្រជាជនភៀសខ្លួនទៅកាន់ភូមិជិតខាង នៅក្នុងខេត្ត Kivu ភាគខាងជើង។

នៅក្នុងទីក្រុង Oicha នៃខេត្ត Kivu ភាគខាងជើង ការវាយប្រហារដោយក្រុមប្រដាប់អាវុធមួយ នៅជិតព្រំដែនជាមួយខេត្ត Ituri បានសម្លាប់ជនស៊ីវិលយ៉ាងតិច ១៩ នាក់ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ។

លោកបាននិយាយថា ដៃគូក្នុងស្រុកបានរាយការណ៍ថា ជនស៊ីវិលជាច្រើននាក់ ត្រូវបានវាយប្រហារ ខណៈពេលកំពុងធ្វើការនៅក្នុងវាលស្រែរបស់ពួកគេ ហើយមនុស្សផ្សេងទៀត នៅតែបាត់ខ្លួន៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm