ការវាយប្រហារចុងក្រោយរបស់យោធាអាមេរិកលើទូកដឹកគ្រឿងញៀនមួយគ្រឿង នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់បុរស ពីរនាក់ កាលពីថ្ងៃសុក្រ ខណៈពេលដែលបន្សល់ទុកម្នាក់ឲ្យ នៅរស់រានមានជីវិត។

វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយទីបញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិកបង្ហាញពីរូបភាពខ្មៅមានរាងជាទូក មុនពេលអ្វីដែលហាក់ដូចជាការផ្ទុះ បន្ទាប់មកមានអគិ្គភ័យ បានឆាបឆេះចេញពីមហាសមុទ្រនេះ។

បញ្ជាការភាគខាងត្បូង បាននិយាយថា ខ្លួនបានជូនដំណឹងដល់ឆ្មាំសមុទ្រសហរដ្ឋអាមេរិកភ្លាមៗ ដើម្បីធ្វើឲ្យប្រព័ន្ធស្រាវជ្រាវ និងជួយសង្គ្រោះដំណើរការ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត»។
សេតវិមានបានប្រកាសកាលពីថ្ងៃពុធថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលកំណត់កម្ទេចក្រុមជួញដូរគ្រឿងញៀន នៅអឌ្ឍគោលខាងលិចជាអាទិភាពខ្ពស់បំផុតនៃរដ្ឋបាលរបស់លោក៕