ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចទទួលបានការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។

ខណៈពេលកំពុងថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើវាលស្មៅខាងត្បូងនៃសេតវិមាន លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹង «ទទួលបានលិខិតមួយច្បាប់ដែលសន្មតថា នៅយប់នេះ»។ លោកបានបន្ថែមថា៖«យើងនឹងដឹងអំពីការឆ្លើយតបរបស់អ៊ីរ៉ង់ នាពេលឆាប់ៗនេះ»។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim មុននេះថា អ៊ីរ៉ង់មិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងដោះស្រាយនៅឡើយទេ៕