យោធាអ៊ីស្រាអែលបានអំពាវនាវដល់ប្រជាជននៃភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់ឲ្យជម្លៀសចេញជាបន្ទាន់ នៅថ្ងៃសៅរ៍នេះ មុនពេលការវាយប្រហារដែលរំពឹងទុកប្រឆាំងនឹងក្រុមហេសបូឡា ទោះបីជាមានបទឈប់បាញ់ជាមួយប្រទេសលីបង់ដែលមានបំណងបញ្ឈប់ការប្រយុទ្ធក៏ដោយ។

អ្នកនាំពាក្យយោធា លោក Avichay Adraee បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ X ដោយភ្ជាប់ជាមួយ បញ្ជីឈ្មោះភូមិចំនួន ៩ ថា៖«ដោយសារតែក្រុមភេរវករហេសបូឡា រ បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ កងកម្លាំងការពារអ៊ីស្រាអែល ( IDF) ត្រូវបង្ខំចិត្តធ្វើសកម្មភាពប្រឆាំងនឹងក្រុមនេះដោយកម្លាំង»។
លោកបានបន្ថែមថា៖«ដើម្បីសុវត្ថិភាពរបស់អ្នក អ្នកត្រូវតែជម្លៀសចេញពីផ្ទះរបស់អ្នកជាបន្ទាន់ ហើយនៅឲ្យឆ្ងាយពីភូមិ និងទីប្រជុំជន ដោយចម្ងាយមិនតិចជាង ១.000 ម៉ែត្រ ទៅកាន់តំបន់បើកចំហមួយចំនួន។
ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ដែលមានប្រសិទ្ធភាព ចាប់តាំងពីពាក់កណ្តាលខែមេសាក៏ដោយ កងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ប្រហារគ្នាជារៀងរាល់ថ្ងៃ ភាគច្រើននៅភាគខាងត្បូងប្រទេសលីបង់៕
