ក្រុមហេសបូឡាបាននិយាយថា ខ្លួនបានវាយប្រហារដោយយានដ្រូនជាច្រើនគ្រឿងទៅលើមូលដ្ឋានទ័ពអាកាសមួយ នៅភាគខាងជើងអ៊ីស្រាអែលកាលពីថ្ងៃសុក្រ បន្ទាប់ពីបានអះអាងពីការវាយប្រហារមួយផ្សេងទៀត ដែលបានកំណត់គោលទៅលើមូលដ្ឋានអ៊ីស្រាអែលមួយ នាព្រឹកថ្ងៃដដែល។

ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារដោយយានដ្រូនទាំងនេះ គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត កាលពីថ្ងៃពុធ ក៏ដូចជាការវាយប្រហារដែលកំពុងបន្តនៅភាគខាងត្បូងនៃប្រទេសលីបង់ដែរ៕
