លោក Putin និយាយថា សង្រ្គាមអ៊ុយក្រែនទំនងជានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ទោះការ​ប្រយុទ្ធគ្នា​​​នៅតែ​​ខ្លាំង​​ក្លាក៏ដោយ ​

2026/05/10 05:56:57 pm        189

លោក​​​ប្រធានាធិបតី​រុស្ស៊ី​ ​ វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា រូប​​​លោកជឿថា សង្រ្គាម​អ៊ុយក្រែននឹងជិត​ឈាន​​ដល់ទីបញ្ចប់ហើយ។

មេដឹកនាំរុស្ស៊ីរូបនេះ​ បានធ្វើអត្ថាធិប្បាយបន្ទាប់ពីក្បួនព្យុហយាត្រា​ទិវាជ័យជម្នះ​​ដែលបានធ្វើ​ឡើង​ស្របពេលមានបទឈប់បាញ់រយៈពេលបីថ្ងៃ។

កិច្ចព្រមព្រៀងនេះ​ ​ត្រូវ​បាន​​​រាយការណ៍​ថា​បាន​សម្របសម្រួល​ដោយលោក​​​ប្រធានាធិបតី​ Donald Trump។

ក្បួនព្យុហយាត្រា​ប្រចាំឆ្នាំរបស់រុស្ស៊ីនៅឆ្នាំនេះ​ ខ្វះការតាំងបង្ហាញរថក្រោះ និងមីស៊ីល​ ខុសពី​ជាធម្មតា ដោយសារបញ្ហាសន្តិសុខ ខណៈក្រុមអាជ្ញាធរបារម្ភថាអ៊ុយក្រែនអាចកំណត់គោលដៅលើទីលានចតុរង្គ​​​ក្រហម​​ (​​​ Red Square) ដោយប្រើយានដ្រូន។

លោក Putin បាននិយាយនៅក្នុងវិមានក្រឹមឡាំងបន្ទាប់ពីប្រទេសរុស្ស៊ីបានប្រារព្ធទិវា​ជ័យជម្នះ​តូចបំផុត​របស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ។ ពិធីបុណ្យជាតិថ្ងៃទី ៩​ ឧសភា រំលឹកដល់ជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ និងរម្លឹក​ដល់ពលរដ្ឋសូវៀតចំនួន ២៧ លាននាក់ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមនោះ។

ការបង្ហាញនេះមិនរួមបញ្ចូលអាវុធធុនធ្ងន់ជាលើកដំបូងក្នុងរយៈពេលជិត២០ ឆ្នាំ។

ថ្លែងនៅឯព្យុហយាត្រានោះ លោក​​ប្រធានាធិបតី ក៏​​​បានកោតសរសើរ​​​ចំពោះកងទ័ពរបស់លោក​​ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែនផងដែរ ​ដោយប្រកាសថាពួកគេកំពុងប្រឈម​​នឹងកម្លាំងប្រដាប់អាវុធឈ្លានពាន​ និងគាំទ្រដោយប្លុកណាតូទាំងមូល ហើយកំពុងប្រយុទ្ធដើម្បី "បុព្វហេតុត្រឹមត្រូវ" ។​​​ លោក​បាន​បន្ត​ថា​ ​ជ័យជម្នះ​គឺ​ជា​របស់​រុស្ស៊ី​ជានិច្ច​៕


អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm