លីបង់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៣៩នាក់ ទោះមានបទឈប់​​បាញ់​​ក៏ដោយ​

2026/05/10 06:25:17 pm        119

ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់​បាននិយាយថា មនុស្សចំនួន៣៩​​ នាក់ត្រូវបានសម្លាប់នៅក្នុងថ្ងៃមួយ​​ផ្សេងទៀតនៃការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។

ក្រសួងនេះ​បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលមួយទៅលើទីក្រុង Saksakiyeh ភាគខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧​​ នាក់រួមទាំងកុមារផងដែរ។​

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានកំពុងកំណត់គោលដៅលើក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា​(Hezbollah)​ ហើយ​បានដឹងពីរបាយការណ៍ទាក់ទងនឹងគ្រោះថ្នាក់ដល់ជនស៊ីវិលដែលពុំ​មានជាប់ពាក់ព័ន្ធ​ក្នុងជម្លោះ​នេះ​។

កងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា បានបន្ត​បាញ់ផ្លោង​ដាក់​​គ្នា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរដ្ឋាភិបាលអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី ១៦ ខែមេសា ២០២៦​​​នេះ។​​​

ការវាយប្រហារតាមអាកាសភាគច្រើនរបស់អ៊ីស្រាអែលបានវាយប្រហារភាគខាងត្បូងប្រទេសលីបង់ ដោយយោធាបាននិយាយថា វា​​គឺជាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងមនុស្សដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា កងជីវពល និងគណបក្សនយោបាយគាំទ្រដោយអ៊ីរ៉ង់។​

កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់ (NNA) បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូង រួមទាំងនៅទីក្រុង​​​ Saksakiyeh ផងដែរ។

ក្រសួង​សុខាភិបាល​បាន​និយាយ​ថា ការ​​ឆ្មក់វាយប្រហារ​​​​នេះបាន​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ដំបូង​ចំនួន ៧ នាក់​ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់ និង ១៥ នាក់​ រួមទាំង​កុមារ​​​៣​​នាក់​ផង​​បានរង​របួស៕


អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm