រដ្ឋអឺរ៉ុប នឹងបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋចេញពីនាវា​ទេសចរណ៍​ដែលរងគ្រោះ​ដោយការផ្ទុះវីរុ​ស hanta ​​

2026/05/10 12:09:30 pm        192

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្ប៉ាញ និយាយនៅទីក្រុងម៉ាឌ្រីដ ​កាលពីថ្ងៃសៅរ៍ទី ៩ ឧសភាថា ប្រទេសអាល្លឺម៉ង់ បារាំង បែលហ្ស៊ិក អៀរឡង់ និងហូឡង់ នឹងបញ្ជូនផែនការជម្លៀសពលរដ្ឋរបស់ពួកគេចេញពីនាវា​​ទេសចរណ៍នៅតំបន់​កោះ​ Tenerife ដែលរងការវាយប្រហារដោយការផ្ទុះឡើងនៃវីរុសhantaដ៏កា​ច​​​សាហាវនេះ។

លោក Fernando Grande-Marlaska បានបន្ថែមថា សហភាពអឺរ៉ុបកំពុងបញ្ជូន​យន្តហោះ​​ពីរបន្ថែមទៀតសម្រាប់ពលរដ្ឋអឺរ៉ុបដែលនៅសល់។ លោកបានបន្ត​​ថា សហរដ្ឋអាមេរិក និងអង់គ្លេស ​បានបញ្ជាក់ថា យន្តហោះ និងផែនការបន្ទាន់កំពុងត្រូវបានរៀបចំសម្រាប់អ្នក​ដំណើរ​មិនមែនជាពលរដ្ឋសហភាពអឺរ៉ុប ដែលប្រទេសរបស់ពួកគេមិនអាចផ្តល់ការដឹកជញ្ជូនតាមផ្លូវអាកាសបាន។​

មនុស្សបីនាក់បានស្លាប់ និងជាច្រើននាក់ទៀតបានធ្លាក់ខ្លួនឈឺនៅលើនាវាទេសចរណ៍ MV Hondius ដែលជំរុញឱ្យមានការឆ្លើយតបសុខភាពសាធារណៈអន្តរជាតិដ៏សំខាន់ពាក់ព័ន្ធនឹងប្រទេសនានានៅទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន។ 

ប្រមុខ​អង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ​បានគ្រោង​ជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅទីក្រុងម៉ាឌ្រីដ ​កាលពី​រសៀលថ្ងៃសៅរ៍ ហើយបន្ទាប់មកធ្វើដំណើរទៅកាន់តំបន់​​ Tenerife ក្នុងកោះ Canary រួមជាមួយរដ្ឋមន្ត្រីមហាផ្ទៃ និងសុខាភិបាលរបស់ប្រទេសអេស្ប៉ាញ ដើម្បីជួយសម្រួលដល់ការមកដល់របស់នាវា​។ នាវា​​ទេសចរណ៍​នោះ​ ត្រូវបានគេរំពឹងថានឹងចូលចតនៅជិតកោះនេះ​ ​រវាងម៉ោង ៣ ព្រឹក ម៉ោងសកល​ ។​

ក្រុម​អាជ្ញាធរក្នុងតំបន់បានព្រមានថា ការជម្លៀសត្រូវតែធ្វើឡើងនៅចន្លោះរសៀលថ្ងៃអាទិត្យ និងរសៀលថ្ងៃចន្ទ មុនពេលស្ថានភាពទឹកសមុទ្រត្រូវ​​គេរំពឹងថានឹងផ្លាស់ប្តូរកាន់តែស្ថានភាព​​អាក្រក់រហូតដល់ចុងខែឧសភា ដោយសារអាកាសធាតុមានព្យុះ។នាវាទេសចរណ៍ប្រណីតហូឡង់​ MV Hondius បានចាកចេញទៅកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃពុធ​​​ពីឆ្នេរសមុទ្រ របស់​ប្រទេស​ កាបវែរ (Cape Verde)​​ក្នុង​មហាសមុទ្រ​អាល្លង់ទិក​ភាគកណ្ដាល​​​ក្បែរឆ្នេរសមុទ្រ​​អាហ្រ្វិក​ខាងលិច​​ បន្ទាប់ពីអង្គការសុខភាពពិភពលោក និងសហភាពអឺរ៉ុបបានស្នើឱ្យប្រទេសនេះគ្រប់គ្រងការជម្លៀសអ្នកដំណើរតាម​​​​​យន្តហោះបន្ទាប់ពីការផ្ទុះឡើងនៃវីរុស​ hanta ត្រូវបានរកឃើញ៕

អត្ថបទដែលទាក់ទង

យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm        2
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm        2
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am