ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​

2026/05/10 09:04:51 pm        267

នគរបាល​បាននិយាយនៅថ្ងៃ​ទី១០​​ខែ​ឧសភា ​ថា ​​ក្រុមសកម្មប្រយុទ្ធ​​​បាន​​បំផ្ទុះគ្រាប់​បែក​​ក្នុង​រថយន្ត​​មួយ​​​នៅ​ប៉ុសិ៍្ត​ត្រួតពិនិត្យ​មួយ​​​កន្លែង​ ក្នុង​ប្រទេស​ប៉ាគីស្ថាន​​ភាគខាងជើង​ និង​បាន​បើកការបាញ់​ប្រហារ​​​លើ​​នគរបាល ​ដោយបានសម្លាប់​មនុស្ស​​​យ៉ាងហោចណាស់​១២​នាក់ និង​​៥នាក់របួស​។

រូបភាពបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍បានបង្ហាញថា រចនាសម្ព័ន្ធត្រូវបាន​ក្លាយជា​កម្ទេចកម្ទី​ ហើយ​បំណែក​រថយន្តរាយប៉ាយជុំវិញតំបន់នោះ។

លោក​ Sajjad Khan មន្ត្រីនគរបាល​ក្នុង​តំបន់​នោះ​​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសពរបស់មន្ត្រីចំនួន ១២នាក់ត្រូវបានគេរកឃើញពីប៉ុស្តិ៍នគរបាល​ដែលដួលរលំ និង​​​បុគ្គលិក ៣ នាក់ត្រូវបានគេរកឃើញនៅមានជីវិត​ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

មន្ត្រីនគរបាលម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា ដំបូងពួកសកម្មប្រយុទ្ធបានចូលប៉ុស្តិ៍នគរបាល​ដោយ​​បើករថយន្តផ្ទុកគ្រឿងផ្ទុះ ហើយបន្ទាប់មកបានចូលទៅក្នុងបរិវេណ និង​​ចាប់ផ្តើមបាញ់ទៅលើមន្ត្រី​​ផ្សេងទៀត​។

​ប្រភពនគរបាល​​បាននិយាយថា ​ក្រុមសកម្មប្រយុទ្ធ​ ក៏​បានប្រើ​​យានដ្រូន ក្នុងការ​វាយប្រហារ​នោះដែរ។

ទីក្រុង​​ Islamabad ​បានស្ដីបន្ទោស​​​ទីក្រុង​ Kabul ថាជា​អ្នក​ផ្ដល់ជម្រក​សម្រាប់ក្រុម​​សកម្មប្រយុទ្ធ​​​​ដែល​ប្រើ​​​ទឹកដី​អាហ្វហ្គានីស្ថាន​​​ដើម្បី​រៀបគម្រាង​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​។

ក្រុមតាលីបង់ បានទាត់ចោល​ការចោទប្រកាន់នានា​និង​បាននិយាយថា ​​ការបះបោរពី​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ គឺ​ជា​​បញ្ហា​ផ្ទៃក្នុង​​របស់ប្រទេស​នេះ​​ប៉ុណ្ណោះ ស្របពេល​ភាពតានតឹង​​និងការប៉ះទង្គិចគ្នា​ជា​បន្តបន្ទាប់​រវាងប្រទេស​ជិតខាងទាំងពីរ​៕

 

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        4
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm