ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

2026/05/10 09:49:45 pm        517

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានលើកទឹកចិត្ត ទៅដល់ក្រុមការងារចុះជួយតាមបណ្តា ឃុំ-សង្កាត់ទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែម និងខិតខំដោះស្រាយនូវរាល់សំណើរសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ។

ក្នុងពិធីប្រកាសតែងតាំងលោក ហន ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការគណបក្សស្រុកគងពិសី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ទន្ទឹមនោះត្រូវត្រៀមខ្លួនរៀបចំកម្លាំង ពង្រឹងកម្លាំង ដើម្បីឈានឆ្ពោះទៅ​រកការ​បោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ ។

ឯកឧត្តមបណ្ឌិត បានបន្តថា គណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំ និងអាចបន្តដឹកនាំប្រទេស បានរហូតមកទល់សព្វថ្ងៃនេះ គឺដោយសារតែថ្នាក់ដឹកនាំមានភាពប្រាកដប្រជា មានគោលនយោបាយច្បាស់លាស់ ជាពិសេសក្រុមការងារដែលរួមគ្នាជាធ្លុងមួយ និងគោលដៅតែមួយ គឺបម្រើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយគណបក្ស ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្តែងឡើងតាមរយៈសមិទ្ធផល របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ដែលទាំងនេះ បានបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់របស់គ្រប់ភាគី ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗនិងធំៗបន្ថែមទៀត ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ។ ដោយឈរលើមូលដ្ឋាននេះ និងសច្ចៈភាព នៃកិច្ចខិតខំរបស់ក្រុមការងារ ទើបធ្វើឱ្យប្រជាពលរដ្ឋនៅតែឱ្យតម្លៃ និងគាំទ្រឥតងាករេ ក្នុងការផ្តល់ឱកាសឱ្យគណបក្សប្រជាជនដឹកនាំប្រទេសបន្តទៀត។

ដោយមើលឃើញពីការគាំទ្រនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវបន្តសកម្មភាពការងារឱ្យកាន់តែល្អ និងជាឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជន កែប្រែនូវចំនុចខ្វះចន្លោះ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កសាងសកម្មភាពចុះជួយមូលដ្ឋានជាប្រចាំ និងជំរុញការងារយុទ្ធសាស្ត្រដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត ។ ជាងនេះ ក្រុមការងារត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕ អត្ថបទ​ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        198
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm