ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz

2026/05/10 10:41:13 pm        209

ក្រុមហ៊ុនផលិត​ប្រេង​ Saudi Aramco បានរាយការណ៍ពីការកើនឡើង២៥% ក្នុង​ប្រាក់​ចំណេញ​នៅ​ត្រីមាសទី១ នៅថ្ងៃអាទិត្យ ១០ ឧសភា​ ដោយបង្ហាញពីភាពធន់របស់ខ្លួន ​​ខណៈ​ភាពតានតឹងសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាត់បន្ថយការដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz ជាមួយនឹងបំពង់បង្ហូរប្រេងឆៅរបស់រដ្ឋ East-West ដែលកំពុងដំណើរការពេញសមត្ថភាព ដើម្បីកាត់បន្ថយផលប៉ះពាល់លើការផ្គត់ផ្គង់។ 

ក្រុមហ៊ុននាំចេញប្រេងធំបំផុត​​របស់ពិភពលោកមួយនេះ ​បានប្រកាសប្រាក់ចំណេញសុទ្ធចំនួន៣២,៥​​ពាន់លានដុល្លារក្នុងរយៈពេលបីខែដែលបានបញ្ចប់នៅថ្ងៃទី៣១​ ខែមីនា​​២០២៦​​ ដោយបានកើនឡើងលើស​ការប៉ាន់ប្រមាណរបស់ខ្លួន​​​ ដែលបានដាក់ចំនួនត្រឹម​​៣០,៩៥ ពាន់លានដុល្លារ។​ ​

ប្រាក់ចំណូលសរុបបានកើនឡើងជិត ៧% ពីមួយឆ្នាំមុន​ ​ដល់​១១៥ ,៤៩​ ពាន់លានដុល្លារ ដែលជំរុញដោយតម្លៃកាន់តែខ្ពស់ និងបរិមាណលក់ប្រេងឆៅ និងផលិតផលចម្រាញ់រួច​​​ និងសារធាតុគីមី។​

ការបិទផ្លូវ​​​​ការ​រដឹកជញ្ជូនរបស់អ៊ីរ៉ង់តាមរយៈច្រកសមុទ្រ Hormuz ដ៏សំខាន់ស្រប​​ពេលមានជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានកាត់បន្ថយការផ្គត់ផ្គង់ថាមពល និងបានធ្វើឱ្យតម្លៃកើនឡើង បានជំរុញឱ្យក្រុមហ៊ុន Aramco បង្កើនលំហូរប្រេងឆៅពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនទៅកាន់កំពង់ផែសមុទ្រក្រហមនៃទីក្រុង Yanbu ។ ​

 បំពង់បង្ហូរប្រេងនេះអាចផ្គត់ផ្គង់ប្រហែល២ លានបារ៉ែលក្នុងមួយថ្ងៃដល់រោងចក្រចម្រាញ់ប្រេងនៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសអារ៉ាប៊ីសាអ៊ូ​ឌីត ដោយ​​ផលិតបាន​​​​​ចំនួន​​ ៥ លានបារ៉ែលក្នុងមួយថ្ងៃ​សម្រាប់ការនាំចេញ។​​ក្នុងអំឡុងពេលសង្រ្គាម អារ៉ាប៊ីសាអ៊ូ​ឌីតបានកាត់បន្ថយទិន្នផលប្រេងចំនួន ២​ លានបារ៉ែលក្នុងមួយថ្ងៃ​​​បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ​ជាផ្លូវទឹកដែលដឹកជញ្ជូ​ន​​​ប្រេងមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកមុនសង្រ្គាម៕


អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm