ខាន់ ចេ​សា ឈ្នះ​មេដាយ​មាស​ការប្រកួត​ដ៏​ធំ​ប្រចាំ​អាមេរិក មុន​មក​ប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​

2022/04/13 10:13:51 am        887

​ជឺ​ជិត​ស៊ូ៖ កីឡាការិនី​ជឺ​ជិត​ស៊ូ​ជម្រើសជាតិ​កម្ពុជា ខាន់ ចេ​សា បានឈ្នះ​មេដាយមាសនៃ​ការប្រកួត Pan Jiu-Jitsu Championship 2022 ដែលជា​ព្រឹត្តិការណ៍​កីឡា​ជឺ​ជិត​ស៊ូ​ត​ដ៏​ធំ​បំផុត​ប្រចាំ​អាមេរិក​ខាងជើង។ នេះ​ជា​លើកដំបូង​ហើយដែល ចេ​សា បានឈ្នះ​ជើងឯក​ក្នុង​ក្របខណ្ឌ​ខ្សែក្រវាត់​ខ្មៅនៃ​ព្រឹត្តិការណ៍​នេះ។​

​លោក Peter Khan ឪពុក​បង្កើត​កីឡាការិនី​វ័យក្មេង​រូបនេះបាន​បញ្ជាក់ថា កូនស្រី​របស់ខ្លួនបាន​ប្រកួត ២​ដងក្នុងចំណោម​បេក្ខភាព​មកពី​ជុំវិញ​ពិភពលោក​ជាង ៤,៦០០​នាក់ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ ចាប់ពី​ថ្ងៃទី​០៦-១០ ខែមេសា ឆ្នាំ​២០២២ នៅ​រដ្ឋ​ហ្ល​រី​ដា សហរដ្ឋអាមេរិក។​ ​ជា​លទ្ធផល ខាន់ ចេ​សា បានឈ្នះ​មេដាយមាសលើ​ប្រភេទ​ទម្ងន់ ៥៣.៥​គីឡូក្រាមបន្ទាប់ពី​យកឈ្នះ​កីឡាការិនី​ប្រេ​ស៊ី​ល Thamires Aquino ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។ រីឯ​មេដាយ​សំរឹទ្ធ​លើ​វិ​ញ្ញា​នេះបាន​ទៅ​កីឡាការិនី​ប្រេ​ស៊ី​ល Andreza Morais និង​មេដាយ​សំរឹទ្ធ​ស្ទួនបាន​ទៅ​កីឡាការិនី​អាមេរិក Sofia Amarante​។​ ​បុរស​មានកំណើត​នៅ​រាជធានី​ភ្នំពេញ​ដដែល បាន​សម្ដែង​នូវ​មោទនភាព​ជាខ្លាំងដែល​កូនស្រី​របស់ខ្លួនបានសម្រេច​ជោគជ័យ​ថ្មី​មួយទៀត​ក្នុង​អាជីព មុន​នាង​ធ្វើដំណើរ​មក​កម្ពុជានា​ដើមខែ​ឧសភា ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ជឺ​ជិត​ស៊ូ​កម្ពុជាក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ខែឧសភា​ខាងមុខ។​

​គួរ​ដឹងថា​ ខាន់ ចេ​សា បាន​បង្កើត​ប្រវត្តិ​លើកដំបូង​ឲ្យ​កម្ពុជា បន្ទាប់ពី​ដណ្ដើមបាន​មេដាយមាស​កីឡា​អាស៊ីឆ្នាំ​២០១៨ នៅ​ឥណ្ឌូណេស៊ី មុន​ដណ្ដើមបាន​មេដាយមាស​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០១៩ នៅ​ហ្វីលីពីន។ ចេ​សា មាន​ឪពុក​ជា​ជនជាតិខ្មែរ និង​ម្ដាយ​ឈ្មោះ April Marie Khan ជនជាតិ​ម៉ិ​ក​ស៊ិ​ក​-​អាមេរិក។ រយៈពេល​ជាង ១០​ឆ្នាំនៃ​ការចាប់​អាជីព​កីឡា​ជឺ​ជិត​ស៊ូ នាង​ធ្លាប់​ឈ្នះ​មេដាយ និង​ពានរង្វាន់​ស្ទើរ​រាប់​ភ្លេចទាំង​ការប្រកួត​តំបន់អាមេរិក អឺរ៉ុប និង​ពិភពលោក៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm