[UPDATE] អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយ​ឃុំខ្លួន​​ប្រហែល​​៨​ខែ​ តែ​ស្ថិតក្រោមការតាមដាន​៤ខែ​​ ​​​​​

2026/05/11 04:48:11 pm        111

អតីតនាយករដ្ឋមន្ត្រីរួបរឹតដោយ​រឿងក្ដី​របស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ​ (​Thaksin Shinawatra)ត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃចន្ទ​​១១​ឧសភា​​សប្ដាហ៍នេះ​ បន្ទាប់ពីជាប់ពន្ធនាគារប្រហែលប្រាំបីខែ ក្រោយ​តុលាការបា​នសម្រេចថា លោកបានស្នាក់នៅមន្ទីរពេទ្យដោយខុសច្បាប់ ដើម្បីគេចពីការជាប់ពន្ធនាគារ។​

មហាសេដ្ឋីវ័យ ៧៦ ឆ្នាំរូបនេះ បានប្រឡូក​ឆាកនយោបាយ​ជាថ្មី​ និងគ្របដណ្ដប់លើនយោបាយថៃអស់រយៈពេល២៥​​ឆ្នាំ​មកហើយ ប៉ុន្តែឥទ្ធិពលរបស់លោកបានរសាត់ឆ្ងាយ​នាពេលថ្មីៗនេះ បន្ទាប់ពីការជាប់ពន្ធនាគារចុងក្រោយ​ និងការបរាជ័យ​យ៉ាងធ្ងន់ធ្ងរ​របស់​​គណបក្សភឿថៃ​ (Pheu Thai Party) ​ក្នុងការ​បោះឆ្នោត​​​​​កាលពី​ដើមឆ្នាំនេះ។​​​

ដោយ​​​កាត់សក់ខ្លី​ និងស្លៀកសម្លៀកបំពាក់​ពណ៌សធម្មតា​ លោក ថាក់ស៊ីន បានដើរចេញពីពន្ធនាគារនៅម៉ោងប្រហែល ៧:៤០ ព្រឹក ម៉ោងក្នុងស្រុក​​ និងភ្លាមៗ​នោះត្រូវបានចោមរោម​ដោយសមាជិកគ្រួសារ រួមទាំងកូនស្រី និងជាអ្នក​បន្តវេន​​ គឺលោកស្រី ផែថងថាន​​ ស៊ីណាវ៉ាត់ (​Paetongtarn Shinawatra)ដែលត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីដោយសាលក្រម​​របស់តុលាការកាលពីខែសីហា ឆ្នាំ២០២៥​​ ប៉ុន្មានសប្តាហ៍មុនពេលលោកជាប់ពន្ធនាគារ។

បន្ទាប់ពីរស់នៅនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ លោកថាក់ស៊ីន ​​បានវិលត្រឡប់មកប្រទេសថៃវិញនៅឆ្នាំ ២០២៣ ដើម្បីប្រឈម​នឹងការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំពីបទជម្លោះផលប្រយោជន៍ ពុករលួយ​​ ​និងការរំលោភអំណាច ​ពេល​រូប​​​លោកធ្វើ​​ជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០០១ ដល់ ២០០៦ ដែលត្រូវបានព្រះមហាក្សត្រសម្រាល​​​​​​ទោស​​មកត្រឹម​​​មួយឆ្នាំវិញ។​ប៉ុន្តែលោកបានជាប់ពន្ធនាគារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកវិលត្រឡប់មកប្រទស​​​វិញ ដោយត្អូញត្អែរពីបញ្ហាបេះដូង និងឈឺទ្រូង បន្ទាប់មកបានចំណាយពេលប្រាំមួយខែនៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យមួយ រហូតដល់លោកត្រូវបានដោះលែងនៅពេល​​ តែ​​​តុលាការ​​តម្រូវ​ឲ្យ​លោក​​ពាក់​ឧបករណ៍អេឡិច​ត្រូនិក​​តាមដាន​សកម្មភាព​​រយៈពេល​​៤​ខែ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm