ម្រេច​កម្ពុជា​ កំពុង​ទាក់​ទាញ​ទីផ្សារ​ពិភព​លោក ​ខណៈ​ប្រាក់​ចំណូល​កើន​លើស​ ៩​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​ ៣​ខែ​ឆ្នាំ​នេះ​

2026/05/11 05:22:59 pm        144

ភ្នំពេញ ​៖ ​ការ​នាំ​ចេញ​ម្រេចកំពតទំនិញសម្គាល់ភូមិសាស្ត្រ (GI) និង​ម្រេច មិនមែន GI របស់​កម្ពុជា​ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ត្រីមាសទី​១ ​ក្នុង​ឆ្នាំ​២០២៦នេះ​​ ដោយ​រក​ចំណូល​បាន​​ជាង​ ៩​លាន​ដុល្លារ​អាមេរិក​ ដែល​ជំរុញ​ដោយ​ការ​កើន​តម្រូវ​ការ​នៃ​ទីផ្សារ​សកល​ ខណៈ​ការ​ប្រមូល​ផល​ម្រេច​ សម្រេចបានប្រមាណ ៥០%ហើយ នៃទិន្នផលសរុបត្រូវបានរំពឹងថា នឹង​សម្រេច​បាន​ចំនួន ២ម៉ឺនតោនសម្រាប់រដូវកាលប្រមូលឆ្នាំនេះ​។​

 

បើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម​ អ្នកក្នុងវិស័យម្រេច បានរកប្រាក់ចំណូលបានជាង ៩លានដុល្លារអាមេរិក​ពីនាំចេញ​ផលិតផល​ ម្រេចកំពត GI និង​ ម្រេច ធម្មតាដែលមិនមែន GI ក្នុង​ត្រីមាសទី១ ឆ្នាំ២០២៦នេះ​ កើនឡើង​ប្រមាណ ៨៦% បើធៀបនឹងត្រីមាសទី១ ឆ្នាំ​២០២៥ កន្លង​ទៅ​​។​ ទីផ្សារម្រេចសំខាន់ៗរបស់កម្ពុជា គឺប្រទេសវៀតណាម អាល្លឺម៉ង់ និង​បារាំង ជាដើម។

 

ជុំវិញការនាំចេញផលិតផលម្រេចនេះ លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និង​គ្រឿង​ទេស​កម្ពុជា (CPSF) ​បានប្រាប់ BTV ថា សម្រាប់ម្រេចកំពត GI ត្រូវបានគេចុះកិច្ចសន្យាទិញ-លក់ រួចរាល់អស់ហើយ សម្រាប់ការនាំចេញ​ទៅកាន់ទីផ្សារអន្តរជាតិ​។ ​លោកបាន​​ព្យាករថា​ ទិន្នផល​ម្រេច​ឆ្នាំនេះ នឹងផ្តល់ផល​ប្រមាណ ២ម៉ឺនតោន គឺប្រហាក់ប្រហែលនឹងឆ្នាំមុន​ដែរ។

 

លោក ម៉ាក់ នី បានបន្ថែមទៀតថា សព្វថ្ងៃ ម្រេចធម្មតា​មាន​តម្លៃនៅ​លើ​ទីផ្សារ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ​គឺប្រហាក់ប្រហែលឆ្នាំទៅដែរ គឺ​ចន្លោះពី ៥ ដុល្លារ ទៅ ៦ ដុល្លារអាមេរិក​ ក្នុងមួយ​គីឡូក្រាម​​។ ទីផ្សារម្រេចកម្ពុជាគឺ​​ប្រទេសវៀតណាម មាន​ប្រមាណ​ ៨០% ​និង​ក្រៅពីនេះ​គឺ​ទីផ្សារ​ប្រទេស​​ ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និង​សហគមនអឺរ៉ុប ដែលមាន​ដូចជា​ អាល្លឺម៉ង់ និង​បារាំង ជាដើម​។​​ ពាក់ព័ន្ធនឹងតម្លៃម្រេចធម្មតា នាពេល​បច្ចប្បន្ន​ គឺកសិករអាចទទួលបានផលចំណេញ​សមរម្យ​ ដែល​អាច​ទទួលយកបាន។

 

​បើតាម លោក ម៉ាក់ នី ទិន្នផលម្រេចឆ្នាំនេះ រំពឹងថា នឹងសម្រេច​ប្រមាណ ២ ម៉ឺនតោន គឺ​ប្រហាក់​ប្រហែល​ឆ្នាំ​ទៅដែរ ខណៈ​​ផ្ទៃដីដាំដុះម្រេចឆ្នាំនេះ មានការកើនឡើងបន្តិចបន្តួច​ ​ដែលមាន​ផ្ទៃ​ដី​ដាំ​ដុះ​កើន​ដល់​ចំនួន ៧ ១២០ហិកតា។ ផលិតករ អាចប្រមូលផលម្រេចចាប់ពីខែមករា ដល់ ខែ​កក្កដា ឆ្នាំ​២០២៦។

របាយការណ៍របស់​ក្រសួង​ពាណិជ្ជកម្មក្នុងឆ្នាំ ២០២៥ បានបញ្ជាក់ថា ​កម្ពុជា​រកចំណូល​បាន​ជាង ៣១ ​លានដុល្លារអាមេរិក​ ​ពីការ​នាំចេញ​ម្រេច ​ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ



 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm