មន្រី្តជំនាញ ចុះពិនិត្យ អភិរក្សបឋម អដ្ឋិធាតុ និងវាយនភណ្ឌ ជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅកោះ គ

2026/05/11 05:32:40 pm        156

ក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារសារមន្ទីរទួលស្លែង សហការជាមួយមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្ដាល បានចុះពិនិត្យ អភិរក្សបឋម និង រាប់ចំនួនអដ្ឋិធាតុ និងសម្លៀក​​​បំពាក់ជនរងគ្រោះ នាសម័យខ្មែរក្រហម នៅកោះ គ (បច្ចុប្បន្ន ស្ថិតក្នុងភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល) ។

សកម្មភាពចុះពិនិត្យ អភិរក្សបឋមអដ្ឋិធាតុ និងវាយនភណ្ឌជនរងគ្រោះក្នុងរបបខ្មែរក្រហម គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្សទីតាំងប្រវត្តិសាស្ត្រ។

លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ហៅកាត់ថា មន្ទីរ ស-២១) ថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១​ ខែឧសភា ឆ្នាំ២០២៦នេះថា ជាលទ្ធផល ក្រុមការងាររកឃើញមាន​៖ ក. អដ្ឋិធាតុ ៖ ១. បំណែកឆ្អឹង លលាដ៍ ចំនួន ២២៣ បំណែក, ២. បំណែកឆ្អឹងថ្គាម ចំនួន ៤០ បំណែក, ៣. ធ្មេញ ចំនួន ៦៨, ៤. បំណែកឆ្អឹង (ដៃ-ជើង) ១,៤៨៤ បំណែក, ៥. បំណែកឆ្អឹងផ្សេងៗ ដែលប្រមូលនៅជុំវិញទីតាំង ចំនួន ៤១១ បំណែក។ ខ. វាយនភណ្ឌ ៖ ១. សម្លៀកបំពាក់ (ទ្រង់ទ្រាយពេញលេញ) ចំនួន ៩១, ២. បំណែកសម្លៀកបំពាក់ ប្រហែល ២០០០ បំណែក។

លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែង​ថ មែនទែនទៅក្រុមការងារក្រសួងដឹកនាំដោយឯកឧត្តម អគ្គនាយកបេតិកភណ្ឌ លោកបានដឹកនាំក្រុមការងារសារមនី្ទរទួលស្លែង ចុះទៅពិនិត្យទីតាំងកាលពីអំឡុងខែមីនា លុះក្រោយពេលទទួលដំណឹងថាមានឃើញអដិ្ឋធាតុជាច្រើន និងសម្លៀកបំពាក់ជនរងគ្រោះនៅទីតាំងនោះ បានដឹកនាំក្រុមការងារចុះ ដើម្បីពិនិត្យបឋម និងសិក្សារៀបចំផែនការអនុវត្តការងារក្នុងកម្រិតណា។

សូមបញ្ជាក់ផងដែរថា៖ កោះ គ គឺជាអតីតទីតាំងឃុំឃាំង និងជាវាលពិឃាតដ៏ឃោរឃៅមួយ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលបច្ចុប្បន្នស្ថិតនៅក្នុងភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងអំឡុងពេលនោះ កោះ គ នេះ ត្រូវបានគេស្គាល់ថាជា "មជ្ឈមណ្ឌល ០៨" (Centre 08) ដែលមានតួនាទីស្រដៀងទៅនឹងមន្ទីរស-២១ (ទួលស្លែង) ៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        49
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        135
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm