នាយករដ្ឋមន្ត្រី​​អង់គ្លេស​លោក Starmer ទាត់ចោលការអំពាវនាវឱ្យលាលែងពីតំណែង ​​ខណៈសម្ពាធកើនឡើង​

2026/05/11 05:37:07 pm        81

លោកនាយករដ្ឋមន្ត្រី​​អង់គ្លេស Keir Starmer កាលពីថ្ងៃអាទិត្យបានប្រឈមនឹងការអំពាវនាវឡើងវិញរបស់គណបក្សការងារ​​ឱ្យលាលែង​​ពី​តំណែង​ ខណៈ​លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីថ្លែងសុន្ទរកថាមួយដែលបង្ហាញពីតម្លៃរបស់លោក និងចក្ខុវិស័យគាំទ្រសហភាពអឺរ៉ុប ដោយ​​​លោកសង្ឃឹមថានឹងបង្ក្រាបការបះបោរកាន់តែខ្លាំងឡើងក្នុងគណបក្សរបស់លោក។​លោក Starmer ដែលបានឈ្នះឆ្នោតយ៉ាងច្រើ​ន​លើស​លុបកាលពី​ឆ្នាំ២០២៤ ​ មិនត្រឹមតែបានបដិសេធគំនិតនោះពីអ្នកមួយចំនួន​​នៅក្នុងគណបក្សរបស់លោកឲ្យរូបលោក​លាលែងពី​តំណែង​ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Observer លោក​​ក៏បាន​លើកឡើង​​​ថាលោកអាចកាន់អំណាចបានរយៈពេល១០​ ឆ្នាំផងដែរ។​​​​

លោកនាយករដ្ឋមន្ត្រីនឹងព្យាយាមតស៊ូវាយបក​វិញ​ក្នុងឆាក​នយោបាយ​ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ជាមួយនឹងសុន្ទរកថាមួយនៅថ្ងៃចន្ទនេះ​ និងច្បាប់ថ្មីក្នុងសុន្ទរកថារបស់ព្រះមហាក្សត្រនៅថ្ងៃពុធ ប្រឆាំងនឹងការ​ផ្ទុះឡើង​នៃកំហឹងយ៉ាងខ្លាំងចំពោះការបរាជ័យក្នុងការបោះឆ្នោតតំបន់នៅសប្តាហ៍នេះ។

​លទ្ធផល​​បឋម​កាលពី​ថ្ងៃ​​សុក្រ​សប្ដាហ៍មុន ​ បង្ហាញ​ពី​​កំហឹង​​​កប់យ៉ាងជ្រៅ​របស់អ្នកបោះឆ្នោតចំពោះ​​​​លោក​ ​​ Keir Starmer។​ ​​អ្នកទទួលផលចម្បងគឺគណបក្សកំណែទម្រង់ប្រជានិយមប្រឆាំងអន្តោប្រវេសន៍ ដែលទទួលបានអាសនៈក្រុមប្រឹក្សារាប់រយ។​

ប៉ុន្តែលោកប្រឈម​នឹងការតស៊ូដ៏លំបាកមួយ។ កាលពី​​ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ​​ អតីតរដ្ឋមន្ត្រីលោក​​ Josh Simons បានក្លាយជាសមាជិកសភា​​​របស់គណបក្ស​ការងារចុងក្រោយបង្អស់ដែលអំពាវនាវឱ្យលោកចាកចេញតំណែង​​។លោកនិយាយថា រូប​​លោក​​មិនជឿថាលោកនាយករដ្ឋមន្ត្រី អាចងើបឈរ​​បាននៅពេលនេះទេ។ លោកបានបាត់បង់ប្រទេស។ លោកគួរតែរៀបចំ​ការ​ផ្ទេ​អំណាចតាមសម្រួល​​​​​ទៅកាន់នាយករដ្ឋមន្ត្រីថ្មី​​​។​

លោកស្រី Catherine West អតីតរដ្ឋមន្ត្រីមួយរូប​​ទៀត បាននិយាយថា គណបក្សការងារ​​ មានបញ្ហា ហើយត្រូវចាត់វិធានការឲ្យបានឆាប់រហ័ស ខណៈ​​លោកស្រីបាននិយាយម្តងទៀតអំពីការគំរាមកំហែងដែលលោកស្រីបានធ្វើកាលពីថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមការ​ជ្រើសតាំង​មេដឹកនាំឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅថ្ងៃចន្ទ​១១​​ឧសភានេះ​។សមាជិកសភាគណបក្សការងារ​​ប្រហែល ៣០ រូបបានអំពាវនាវឲ្យលោក Starmer លាលែងពីតំណែង ឬកំណត់កាលបរិច្ឆេទសម្រាប់ការចាកចេញរបស់លោក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        159
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        198
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm