ប្រេងឡើងថ្លៃ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនយល់ស្របលើសំណើសន្តិភាពចុងក្រោយ​

2026/05/11 06:15:58 pm        78

តម្លៃប្រេងបានកើនឡើងជាង​​​ ៣ ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទ ១១​​ឧសភា ​​សប្ដាហ៍នេះ ​ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ​​បរាជ័យក្នុងការយល់ព្រមលើសំណើសន្តិភាពដែលរៀបចំឡើងដោយទីក្រុងវ៉ាស៊ីនតោន ស្របពេល​​ច្រកសមុទ្រហ័រមូសនៅតែបិទ ​ដែលបន្ត​​ធ្វើឱ្យ​ចរន្ត​​ផ្គត់ផ្គង់ថាមពលសកល​​​​ច្របូកច្របល់​។

តម្លៃ​ប្រេងឆៅ​ Brent បានកើនឡើង ៣,១៨ ដុល្លារ ឬ ៣,១៤% ដល់ ១០៤,៤៧ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ២៣:៣៦ នាទី​ ​ម៉ោង​ក្នុងស្រុក​​​ ដោយបន្តកើនឡើង ១,២៣%។​ ​

តម្លៃ​​ប្រេង West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ ៩៨,៥១ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៣,០៩ ដុល្លារ ឬ ៣,២៤% បន្ទាប់ពីបានឡើងថ្លៃ ០,៦៤% ក្នុងវគ្គជួញដូរមុន។

ក្តីសង្ឃឹមសម្រាប់ការបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់រយៈពេល ១០ សប្តាហ៍ ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានបំផ្លាញ បន្ទាប់ពីប្រធានាធិបតី Donald ​Trump កាលពីថ្ងៃអាទិត្យ បានច្រានចោលការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការចរចាសន្តិភាពថា មិនអាចទទួលយកបាន។ 

លោក Tony Sycamore អ្នកវិភាគទីផ្សារអន្តរជាតិ​ IG ​នៅ​អូស្ត្រាលី បាននិយាយនៅក្នុងកំណត់ចំណាំមួយថា ការចាប់អារម្មណ៍របស់ទីផ្សារឥឡូវនេះ ​បាន​ងាកទៅ​​រកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Trump ទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm