ប្រទេសចិន ប្រកាសពីដំណើរទស្សនកិច្ចរបស់លោក Trump ចាប់ពីថ្ងៃទី១៣ ដល់ ១៥ឧសភា សប្ដាហ៍នេះ

2026/05/11 06:18:52 pm        82

ទីក្រុងប៉េកាំងបានបញ្ជាក់នៅថ្ងៃចន្ទ ១១ ខែឧសភា សប្ដាហ៍​​នេះ​​ ថាលោក​​​ប្រធានាធិបតី Donald Trump នឹងបំពេញទស្សនកិច្ចនៅ​​ប្រទេសចិនចាប់ពីថ្ងៃទី ១៣​​ ដល់១៥ ខែឧសភា ដោយមេដឹកនាំអាមេរិករូបនេះ ត្រូវគេរំពឹងថានឹងពិភាក្សាអំពីបញ្ហា​អ៊ីរ៉ង់ និងពាណិជ្ជកម្មជាមួយសមភាគីចិនរបស់លោក។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ​បានធ្លាក់​ក្នុង​ជម្លោះ​​​លើបញ្ហាសំខាន់ៗជាច្រើនចាប់ពីពន្ធពាណិជ្ជកម្មរហូតដល់សង្គ្រាមមជ្ឈិមបូព៌ា និងកោះតៃវ៉ាន់ ដែលប្រទេសចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

ដំបូងឡើយលោក Trump គ្រោងទៅ​​បំពេញទស្សនកិច្ចនៅចុងខែមីនា ឬដើមខែមេសាកន្លងទៅ​​​នេះ​​ ប៉ុន្តែបានពន្យារពេលដំណើរទស្សនកិច្ចរបស់លោកដើម្បីផ្តោតលើសង្គ្រាមអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ​​​តាមការអញ្ជើញរបស់លោក​​​​ប្រធានាធិបតី Xi Jinping ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​​ ​Donald J Trump នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី១៣​ ដល់​១៥ ខែឧសភា​​ខាង​មុខនេះ​​។​​ នៅមុន​ជំនួប​ទល់មុខគ្នា​ដែល​បានគ្រោងទុកនេះ​ ក្រុមអ្នក​វិភាគ​បាន​លើកឡើងថា​ ជំនួប​នោះ​ នឹងមិនមាន​​​​​លទ្ធលផ​ផ្លែផ្កា​​ទេ​។ 

មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកនឹងធ្វើកិច្ចចរចាផ្ទាល់មុខជាលើកដំបូងក្នុងរយៈពេលជាងប្រាំមួយខែ។​

លោក Trump គ្រោងនឹងទៅ​​ដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធសប្ដាហ៍នេះ​​ មុនពេលកិច្ចពិភាក្សាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។​នេះ​នឹងក្លាយ​ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៧​។ជំនួប​ទល់មុខគ្នា​ចុងក្រោយ​របស់​មេដឹកនាំ​ទាំងពីរ​​​​បានធ្វើឡើង​នៅ​ក្នុង​​ប្រទេស​កូរ៉េខាងត្បូង​ កាលពី​ឆ្នាំមុន៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm