វិមានក្រឹមឡាំង៖ ​ខ្លួនរំពឹងថា បេសកជនអាមេរិកលោក​ Witkoff និងលោក Kushner ​នឹង​មកកាន់រុស្ស៊ី​​ឆាប់ៗនេះ

2026/05/11 07:31:14 pm        81

លោក Yuri Ushakov ជំនួយការវិមានក្រឹមឡាំងបាននិយាយកាលពី​​ថ្ងៃទី១០​ ខែឧសភា ​ថា បេសកជនអាមេរិក លោក​ Steve Witkoff និងលោក​ Jared Kushner អាចនឹងមកទស្សនកិច្ចទីក្រុងមូស្គូក្នុងពេលឆាប់ៗនេះ ដើម្បីបន្តការសន្ទនាជាមួយភាគីរុស្ស៊ី។

លោក Ushakov បានប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី Vesti ថា មិនយូរមិនឆាប់ លោក​​គិតថា ឆាប់ៗនេះក្រុម​ការងារ​របស់ពួកលោក​​ គឺ លោក​​ Steve Witkoff និងលោក​ Kushner នឹងមកទីក្រុងមូស្គូ ហើយពួកលោក​​នឹងបន្តការសន្ទនាជាមួយពួកគេ។​

លោក Witkoff និងលោក​ Kushner ដែលជាបេសកជនជាន់ខ្ពស់​​របស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន បានទៅទស្សនកិច្ច​ទីក្រុងមូស្គូ​ចុងក្រោយនៅថ្ងៃទី២២ មករា ដើម្បីជួបប្រធានាធិបតីរុស្ស៊ីលោក​​ Vladimir Putin ដោយបរាជ័យក្នុងការសម្រេចបាននូវភាពជឿនលឿនឆ្ពោះទៅរកដំណោះស្រាយចុងក្រោយ​បញ្ចប់​សង្គ្រាម​​អ៊ុយក្រែន​។​

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីចុងសប្ដាហ៍នេះ​​ថា រូបលោកជឿថា សង្រ្គាមអ៊ុយក្រែននឹងជិតឈានដល់ទីបញ្ចប់ហើយ។មេដឹកនាំរុស្ស៊ីរូបនេះ បានធ្វើអត្ថាធិប្បាយបន្ទាប់ពីក្បួនព្យុហយាត្រាទិវាជ័យជម្នះដែលបានធ្វើឡើងស្របពេលមានបទឈប់បាញ់រយៈពេលបីថ្ងៃ។កិច្ចព្រមព្រៀងនេះ ត្រូវបានរាយការណ៍ថាបានសម្របសម្រួលដោយលោកប្រធានាធិបតី Donald Trump។

ទោះបីជាមានដំណើរទស្សនកិច្ចម្តងហើយម្តងទៀតទៅកាន់ប្រទេសរុស្ស៊ីក៏ដោយ បេសកជនមិនទាន់បានទៅទស្សនកិច្ច​ទីក្រុងគី​​វនៅឡើយទេ។ ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា ប្រេសិតអាមេរិក​​ទាំងពីរអាចនឹងទៅ​ប្រទេសអ៊ុយក្រែននៅចុងនិទាឃរដូវ ឬដើមរដូវក្តៅខាង​មុខ​​នេះ​​។​​

ការអត្ថាធិប្បាយរបស់លោក Ushakov បានកើតឡើងស្រប​​​ពេលមានការប៉ុនប៉ងស្រោចស្រង់​​​ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានជាប់គាំង ខណៈ ទីក្រុងគីវ និងទីក្រុងមូស្គូនៅតែមានការ​​​ផ្ទុយគំនិតគ្នា​ខ្លាំង​​លើបញ្ហាទឹកដី។​​​​

ប្រទេសរុស្ស៊ីបានទាមទារឱ្យអ៊ុយក្រែនប្រគល់តំបន់ Donbas ទាំងមូល រួមទាំងតំបន់ដែលនៅតែកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែន និងរួមទាំងតំបន់​នានាដែល​​ជាខ្សែក្រវ៉ាត់បន្ទាយដ៏សំខាន់ជាយុទ្ធសាស្ត្រ៕


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm