អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពបន្ថែមលើការ​អនុវត្ត​ការងារ​របស់ខ្លួន

2026/05/11 07:53:02 pm        184

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់បងប្អូនកម្មករទាំងអស់ ត្រូវខិតខំបង្កើតសមត្ថភាពបន្ថែមទៀត ហើយបើមានឱកាសត្រូវរៀនភាសាបរទេស និងជំនាញផ្សេងៗ ដើម្បីអោយបងប្អូនយើងមានសមត្ថភាពដើម្បីទទួលបានប្រាក់ខែខ្ពស់ និងជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

មានប្រសាសន៍ក្នុងពិធីអបអរសារទរ និងសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ "រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ" នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាល រៀបចំប្រារព្ធពិធីអបអរសារទរ និងសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ "រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ" ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានលើកឡើងថា៖ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នា ឆ្នាំនេះ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» គឺពិតជាមានអត្ថន័យជ្រាលជ្រៅ និងស្របទៅនឹងបរិបទនៃការវិវឌ្ឍរបស់សេដ្ឋកិច្ចសកលលោក និងសេដ្ឋកិច្ចជាតិ។ «ភាពធន់» នៅទីនេះ សំដៅដល់ភាពរឹងមាំ និងសមត្ថភាពក្នុងការបន្សំខ្លួនរបស់បងប្អូន ក្មួយៗ កម្មករ និយោជិត តាមរយៈការអភិវឌ្ឍជំនាញ និងចំណេះដឹង ខណៈដែល «ការងារសមរម្យ» គឺជាការងារដែលផ្តល់នូវប្រាក់ចំណូលសក្តិសម លក្ខខណ្ឌការងារល្អ សុវត្ថិភាព ព្រមទាំងមានការគាំពារសង្គមពេញលេញ។ ឯកឧត្ដមបន្តថា៖ រាជរដ្ឋាភិបាល ការគិតគូរអំពីសុខទុក្ខជីវភាពរបស់បងប្អូនកម្មករនិយោជិត ដោយបានកំណត់គោលនយោបាយយ៉ាងច្បាស់លាស់ ដែលផ្តោតលើការអភិវឌ្ឍវិស័យឯកជន និងការងារ តាមរយៈការបង្កើត រក្សា និងបង្កើនការងារដល់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅ បង្កើនប្រាក់ចំណូល ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងកាត់បន្ថយចំណាយរបស់បងប្អូនកម្មករនិយោជិត តាមរយៈការដាក់ចេញនូវ គោលនយោបាយ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) និងប្រព័ន្ធ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់»។

ឯកឧត្ដមអភិបាលបានបន្ថែមទៀតថា៖ រដ្ឋបាលខេត្តបានចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិត ដោយបច្ចុប្បន្ន ខេត្តកណ្តាលមានរោងចក្រ សហគ្រាសសរុបចំនួន ២ ១០៩ ទីតាំង និងកម្មករនិយោជិតចំនួន ២៥១ ១០៧ នាក់ ក្នុងនោះបងប្អូនកម្មករនិយោជិតក៏នឹងកំពុងទទួលអត្ថប្រយោជន៍ពីបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ផងដែរ។

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        448
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        482
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        622

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm