យុវជនបង្ហាញឆន្ទៈចូលបំពេញកាតព្វកិច្ចយោធា ដើម្បីក្លាយជាកម្លាំងការពារអធិបតេយ្យជាតិ និង​ពលរដ្ឋ

2026/05/11 09:19:57 pm        372

នៅក្នុងស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវ ចំពោះវាសនាប្រទេសជាតិ យុវជនកម្ពុជា បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មុតមាំ ក្នុងការស្ម័គ្រចិត្ត ចូលបំពេញកាតព្វកិច្ចយោធា។ ការបង្ហាញឆន្ទៈ​របស់​យុវជន​នេះ ​មិនមែនគ្រាន់តែ ជាការអនុវត្តតាមច្បាប់នោះទេ តែគឺជាការឆ្លុះបញ្ចាំង ពី​មនសិការ​ស្នេហា​ជាតិ​ ការពារអធិបតេយ្យជាតិ និងប្រជាពលរដ្ឋ។

យុវជន ចំនួន ៥នាក់ ដែលកំពុងតែសិក្សានៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានប្រាប់ BTV នៅ​ថ្ងៃ​ទី​១១ ​ខែឧសភា ឆ្នាំ២០២៦នេះ ថា ពួកគេ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចូល​បំពេញ​កាតព្វ​កិច្ច​យោធា។​ ពួកគេថា ការចូលបំពេញកាតព្វកិច្ចយោធា មិនមែនគ្រាន់តែជាការអនុវត្ត តាម​ច្បាប់​នោះទេ ប៉ុន្ដែគឺជាមោទនភាព ដែលពួកគេ មានឱកាស ហ្វឹកហ្វាត់ក្នុងជួរកងទ័ព រៀន​ពី​របៀប​ការ​ពារខ្លួន ការពារគ្រួសារ និងការពារបូរណភាពទឹកដី។

ចំណែកតំណាង លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានប្រសាសន៍ថា ពួក​គាត់​គាំទ្រ​ សេចក្ដីព្រាងច្បាប់ កាតព្វកិច្ចយោធា ដើម្បីពង្រឹងកម្លាំងការពារជាតិ ធ្វើឲ្យយុវជន​មាន​កា​យ​សម្បទា​រឹង​មាំ មានវិន័យ និងសីលធម៌។ ហើយតាមរយៈ ការចូលហ្វឹកហាត់ក្នុងជួរកងទ័ពនេះ នឹង​ធ្វើ​ឲ្យ​ពួក​គេ យល់កាន់តែច្បាស់ពីតម្លៃ នៃសន្ដិភាព។

សូមជម្រាបជូន សេចក្ដីព្រាងច្បាប់ ស្ដីពី កាតព្វកិច្ចយោធា មានវិសាលភាព អនុវត្ត​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប អាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ខណៈស្រ្ដី ផ្អែកលើការស្ម័គ្រចិត្ត។ សេចក្ដី​ព្រាង​ច្បាប់​នេះ ​ត្រូវបាន គណៈរដ្ឋមន្រ្ដី អនុម័តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ និងប្រកាស​ជា​ប្រញាប់​។ ​ហើយរដ្ឋសភាជាតិកម្ពុជា បានទទួលយក ប្រគល់ឲ្យគណៈកម្មការជំនាញពិនិត្យ សិក្សា ​កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងបានពិនិត្យ សិក្សា ចប់សព្វគ្រប់ កាលពីថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៦។ ហើយនៅថ្ងៃទី១២ ខែឧសភា ស្អែកនេះ រដ្ឋសភាជាតិ នឹង​បើក​សម័យ​ប្រជុំ​ពេញ​អង្គ ដើម្បីពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ ស្ដីពី កាតព្វកិច្ចយោធា។

សេចក្ដីព្រាងច្បាប់ ស្ដីពី កាតព្វកិច្ចយោធា រៀបចំឡើងដើម្បីរួមចំណែក កសាងប្រទេសជាតិ ពង្រឹង​កម្លាំង​ការពារជាតិមាតុភូមិ អភិវឌ្ឍកាយសម្បទា យុវជន ព្រមទាំងបណ្ដុះស្មារតីស្នេហាជាតិ ការ​អប់​រំ​គំនិត និងវិន័យ ដែលជាតម្រូវការដ៏សំខាន់របស់ប្រទេសជាតិ៕ អត្ថបទ ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm