លោក​ Vladimir Putin អះ​អាង​ថា ​ប្រទេស​រុស្ស៊ី​គ្មាន​ថ្ងៃ​ឯកោ​ឡើយ​

2022/04/13 05:50:15 pm        1.8 K

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បង្ហាញ​ពិភពលោក​នៅ​ថ្ងៃ​នេះ​ពី​ឆន្ទៈ​ប្រទេស​របស់​លោក​ ក្នុង​ការ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ទាំងអស់ និង​អះ​អាង​ថា ​រុស្ស៊ី​នឹង​គ្មាន​ថ្ងៃ​ធ្លាក់​ចូល​ក្នុង​ភាព​ឯកោ​ឡើយ នៅ​ក្នុង​ការសន្ទនា​របស់​លោក​ជាមួយ​ក្រុម​កម្មករ​នៅ​មូលដ្ឋាន​បាញ់​បង្ហោះ​យានអវកាស Vostochny Cosmodrome ក្នុង​ប្រទេស​រុស្ស៊ី​។

​លោ​កថា ​យើង​នឹង​មិន​ឯកា​ទេ​។ ​ជាទូទៅ​វា​ពិតជា​មិន​អាច​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឯកា ​នៅ​ក្នុង​ពិភពលោក​ដ៏​ទំនើប​នេះ​ទេ វា​ពិតជា​មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​ធំ​ដូចជា​ប្រទេស​រុស្ស៊ី​ឯកា​ឡើយ​។ លោក​ប្រធានាធិបតី​រូប​នេះ​បាន​ថ្លែង​បែបនេះ ​អំឡុង​ចុះ​ពិនិត្យ​មូលដ្ឋាន​បាញ់​បង្ហោះ​យានអវកាស​ក្នុង​តំបន់ Amur របស់​រុស្ស៊ីជាមួយ​សម​ភាគី​បេឡា​រុស​របស់​លោកគឺ​លោក Alexander Lukashenko​។​ ​លោក Putin បាន​រម្លឹក​ថា កាលពី​អំឡុង​ឆ្នាំ​១៩៦១ សាធារណរដ្ឋ​សង្គម​និយម​នៃ​សហភាពសូវៀតពិតជា​ឯកា​ពី​ទស្សន​បច្ចេកវិទ្យា ហើយ​ទណ្ឌកម្មលោក​ខាងលិច​បាន​ប៉ះពាល់​ខ្លាំង​ដល់​ការអភិវឌ្ឍន៍​។

​លោក​បាន​សង្កត់​ធ្ងន់​ថា ទោះបីជា​មានការ​លំបាក និង​ការ​ព្យាយាម​រារាំង​ការអភិវឌ្ឍន៍​របស់​ប្រទេស​ពី​បរទេស​ក៏ដោយ ក៏​រុស្ស៊ី​នឹង​អនុវត្ត​ផែនការ​ដែល​បាន​គ្រោងទុក​ទាំងអស់ ​នៅ​ក្នុង​វិស័យ​អវកាស​ជាមួយ​នឹង​បច្ចេកវិទ្យា​ផ្ទាល់ខ្លួន ដើម្បី​ជំនួស​អ្វី​ដែល​បាន​ទិញ​ពី​កន្លង​ទៅ​ដោយ​ប្រើ​ប្រាក់ចំណេញ​ពី​ការ​លក់​ប្រេង និង​ឧស្ម័ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        66
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        62
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm