បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក UEFA Champions League តោខៀវ Chelsea បានធ្លាក់ពីការប្រកួតត្រឹមវគ្គ ៨ក្រុមចុងក្រោយហើយក្រោយចាញ់ Real Madrid នៅម៉ោងបន្ថែម។ បរាជ័យក្នុងទឹកដីខ្លួនឯង ៣-១ នៅ Stamford Bridge, Chelsea ចាប់ផ្តើមជើងទី២ នៅទឹកដី Santiago Bernabeu ដោយជំនឿចិត្តតាមរយៈគ្រាប់បាល់នាំមុខដំបូងរបស់ Mason Mount នៅនាទីទី ១៥។

ឈានចូលវគ្គទី២ Antonio Rudiger ក៏តែតបញ្ចូលគ្រាប់នាំមុខ ២-០ នៅនាទីទី ៥១ មុនពេលដែល Timo Werner ស៊ុតគ្រាប់នាំមុខ ៣-០ ឱ្យ Chelsea ត្រលប់មកនាំមុខ ៤-៣ វិញសរុបទាំងពីរជើង។ យ៉ាងណាក្តីកីឡាករបម្រុងផ្លាស់ប្តូរចូល Rodrygo គឺជាអ្នកតាមស្មើ ៤-៤ វិញឱ្យ Real Madrid មុនពេលដែល Karim Benzema តែតបញ្ចូលទីគ្រាប់ជ័យជំនះនៅម៉ោងបន្ថែមនាទីទី ៩៦។ អ្នកចាត់ការ Chelsea លោក Thomas Tuchel និយាយថា គ្មានអ្វីត្រូវសោកស្តាយទេ Chelsea គ្រាន់តែគ្មានសំណាងប៉ុណ្ណោះ កីឡាករក្នុងក្រុមបានបង្ហាញពីស្មារតីតស៊ូ ការលេងដ៏ត្រឹមត្រូវមួយ។

ចំណែកលោក Carlo Ancelotti វិញនិយាយថា ក្រោយការនាំមុខ ២-០ របស់ Chelsea ធ្វើឱ្យក្រុមរបស់លោកបាត់អស់ជំនឿចិត្ត តែអរគុណអ្នកគាំទ្រនៅពីក្រោយដែលធ្វើឱ្យ Real Madrid ត្រលប់មកយកឈ្នះវិញបាន។ ក្រុមរបស់លោក Carlo Ancelotti នឹងបន្តជួបជាមួយអ្នកឈ្នះរវាង Atletico Madrid រឺ Manchester City រាត្រីនេះ៕
អត្ថបទ៖នាង សុភាវុធ