ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្តល់រង្វាន់ដ៏អស្ចារ្យជូនដល់អ្នកដំណើរ និងអ្នក​ទស្សនា​ព្រលាន​យន្តហោះ

2026/05/11 03:49:32 pm        150

កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រគល់​រង្វាន់​ជូន​ដល់​អ្នក​ដំណើរ និងអ្នកទៅទស្សនា​នៅ​ព្រលាន​យន្ត​ហោះ​ដោយ​ក្នុង​នោះ​មាន​រង្វាន់​ធំ​ៗ​ជា​ច្រើន ​ដូចជា រថយន្ត ទូរទស្សន៍ និងរង្វាន់ផ្សេងៗទៀត។ ពិធីនេះ បានប្រព្រឹត្ត​ទៅ​ក្រោម​វត្ត​មាន​របស់​ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)​។

តាមការឱ្យដឹងរបស់ លោកស្រី កាំង វួចសៀង នាយកនៃនាយកដ្ឋានពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ​សម្រាប់អ្នកដែលមកទស្សនា ឬអ្នកធ្វើដំណើរ ដែលចំណាយប្រាក់យ៉ាងតិច ៣០ដុល្លារ ក្នុង​បរិវេណ​អាកាស​យានដ្ឋានអន្តរជាតិតេជោ ទទួលបានឱកាសចាប់រង្វាន់មានរង្វាន់ធំ គឺឡាន ​ផ្ទះ​ល្វែង​ និងរង្វាន់ជាច្រើនទៀត។ លោកស្រីបន្តថា ការចំណាយចាប់ពី៣០ដុល្លារឡើងទៅ ហាង​នឹង​ផ្តល់​ជា​ក្រដាស​ដើម្បីចាប់រង្វាន់ ដែលតម្រូវបំពេញព័ត៌មានដូចជាឈ្មោះ អាសយដ្ឋាន និងលិខិត​ឆ្លង​ដែន ​ឬអត្តសញ្ញាណបណ្ណ។

លោកស្រី កាំង វួចសៀង បានបញ្ជាក់ថា ការចាប់រង្វាន់នេះ ធ្វើឡើងពីរលើក ដោយលើកទី១ គឺ​ធ្វើ​ឡើង​អំឡុង​ពេលចូលឆ្នាំខ្មែររួចមកហើយ ចំណែកការចាប់រង្វាន់លើកទី២ នឹងធ្វើឡើង​នៅ​ថ្ងៃ​ទី​២០ ​ខែ​តុលា ​ឆ្នាំ២០២៦ខាងមុខ ជាគម្រប់ខួប១ឆ្នាំ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមជំរាបជូនទៀតថា ការចាប់រង្វាន់នេះ គឺធ្វើ​ឡើង​សម្រាប់​អតិថិជន​ដែល​ធ្វើ​ដំណើរ​កាត់​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ រង្វាន់មានដូចជា រង្វាន់ធំ ឡាន រង្វាន់ផ្ទះល្វែង និង រង្វាន់បន្ទាប់បន្សំ។ ការចាប់រង្វាន់នេះ បង្កើតឡើងដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកដែលមកទស្សនា ទាំង​ភ្ញៀវ​ជាតិ​ និងអន្តរជាតិ ឬអ្នកធ្វើដំណើរហោះហើយ អាចផ្សងសំណាង៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm        1
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
2026/06/13 04:55:05 pm        1
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
2026/06/13 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am