អនុប្រធានាធិបតី លោកស្រី Sara Duterte បានបង្កើតប្រវត្តិសាស្ត្រ ដោយបានក្លាយជាមន្ត្រីហ្វីលីពីនដំបូងគេ ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង ២លើក។
នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ សភាតំណាងរាស្ត្រ បានអនុម័តរបាយការណ៍របស់គណៈកម្មាធិការយុត្តិធម៌ដែលបានរកឃើញមូលហេតុសមហេតុផល នៅក្នុងពាក្យបណ្តឹង ប្រឆាំងនឹងអនុប្រធានាធិបតី។ សមាជិកសភាសរុបចំនួន ២៥៥រូប បានបោះឆ្នោតចោទគាំទ្រដំណើរការចោទប្រកាន់ទម្លាក់តំណែងនេះ៕