ស្វាយរៀង បាត់ដំបង និង​កំពត​គ្រង​ជើងឯក​រៀងខ្លួន​នៃ​ជើងឯក​កីឡា​ទាញព្រ័ត្រ​ឆ្នេរ​ខ្សាច់​លើកដំបូង​

2022/04/13 11:18:51 am        153

​ទាញព្រ័ត្រ៖ ការប្រកួត​កីឡា​ទាញព្រ័ត្រ​ឆ្នេរ​ខ្សាច់​ជ្រើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២២ បាន​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​សមាគម​កីឡា​ទាញព្រ័ត្រ​ខេត្ត​ស្វាយរៀង ខេត្តបាត់ដំបង និង​ខេត្ត​កំពត​បាន​គ្រង​ជើងឯក​រៀង​ៗ​ខ្លួនបន្ទាប់ពី​ឆ្លងកាត់​ការប្រកួត ៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១០-១២ ខែ​មេសា ឆ្នាំ​២០២២ នៅ​ឆ្នេរ​ឯករាជ្យ ខេត្ត​ព្រះសីហនុ។​

​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​លើកដំបូង​នេះ មាន​ក្រុមកីឡា​ទាញព្រ័ត្រ​មកពី​ខេត្ត​នានា​ចូលរួមដូចជា​ខេត្តស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម ក្រចេះ កណ្ដាល កំពត ព្រះសីហនុ ព្រះវិហារ បាត់ដំបង និង​ក្រុម​ជើង​ទឹក ដែល​បានធ្វើការ​ប្រកួតប្រជែង​លើ ៣​វិញ្ញាសា​យ៉ាង​ស្វិតស្វាញរហូត​ចម្រាញ់​បាន​ក្រុម​ជើងឯក ​លើ​វិញ្ញាសា​នីមួយៗកាលពី​ម្សិលមិញ។​ ​សម្រាប់​ជ័យលាភីនៃ​ការប្រកួត​នេះរួមមាន​វិញ្ញាសា​ជា​ក្រុម ៨​នាក់ទល់ ៨​នាក់​ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុមកីឡា​ទាញព្រ័ត្រ​ខេត្តស្វាយរៀង​, លេខ​២ ខេត្ត​ត្បូងឃ្មុំ​, លេខ​៣ ខេត្តកំពង់ចាម និង​លេខ​៤ ខេត្តបាត់ដំបង។ រីឯ​វិញ្ញាសា ៨​នាក់ទល់ ៨​នាក់​ផ្នែក​នារី លេខ​១ បាន​ទៅ​ក្រុមកីឡា​ទាញព្រ័ត្រ​ខេត្តកំពត​, លេខ​២ ខេត្តស្វាយរៀង​, លេខ​៣ ខេត្តកណ្ដាល និង​លេខ​៤ ខេត្តព្រះវិហារ។​ ​ដោយឡែក​វិញ្ញាសា​ជា​ក្រុម ៨​នាក់ទល់ ៨​នាក់​ចម្រុះ​បុរស​-​នារី​វិញ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុមកីឡា​ទាញព្រ័ត្រ​ខេត្តបាត់ដំបង​, លេខ​២ ខេត្តស្វាយរៀង​, លេខ​៣ ខេត្តកណ្ដាល និង​លេខ​៤ ខេត្តព្រះវិហារ។​

​ក្រោយ​បញ្ចប់​ការប្រកួត​ឯកឧត្តម​បណ្ឌិត មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជាបានធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ឆ្នេរ​ខ្សាច់​ជើងឯក​ថ្នាក់ជាតិ​លើកដំបូង​នេះ ទោះបី​ការរៀបចំ​មិនទាន់​ប្រើ​បច្ចេកទេស​គ្រប់ ១០០% តែ​ការប្រកួត​បាន​ដំណើរការ​ដោយ​ជោគជ័យ។ ទន្ទឹម​ជាមួយគ្នា ឯកឧត្ដម​បាន​ប្ដេជ្ញា​នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ស្ដង់ដារ និង​ល្អប្រសើរ​បន្ថែមទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ទាញព្រ័ត្រ​ឆ្នេរ​ខ្សាច់​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។​ ​សូម​បញ្ជាក់​ថា ការរៀបចំ​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ឆ្នេរ​ខ្សាច់គឺជា​ជំហាន​ថ្មី​មួយ​ របស់​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ នេះ ស្រប​ពេល​សហព័ន្ធ​គ្រោង​រៀបចំ​ការប្រកួត​ក្រៅ​សាល និង​ក្នុង​សាល​បន្ដ​ទៀត ក្នុង​នោះ​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ក្រៅ​សាល សហព័ន្ធ​គ្រោង​រៀបចំ​នៅ​ទីលាន​ប្រជល់​ដំរី​នា​ខេត្ត​សៀមរាប ខណៈ​ការប្រកួត​ក្នុង​សាល សហព័ន្ធ​គ្រោង​រៀបចំ​នា​ខេត្ត​បាត់​ដំបង។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្ដម មាស សារិន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm